អត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី

ខ្ញីគឺជាគ្រឿងទេសដែលល្អបំផុតសម្រាប់សុខភាព ដោយសារខ្ញីបានផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនដែលមានគុណប្រយោជន៍សម្រាប់រាងកាយ និងខួរក្បាលរបស់អ្នក។នេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី៖. ខ្ញីអាចព្យាបាលជំងឺក្អួតចង្អោរ ខ្ញីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការក្អួតចង្អោរ ហើយខ្ញីក៏អាចបំបាត់អាការៈក្អួត ចំពោះអ្នកកំពុងវះកាត់ព្យាបាលជំងឺមហារីក។២. ខ្ញីអាចកាត់បន្ថយការឈឺចាប់សាច់ដុំ ខ្ញីត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពអាចប្រឆាំងនឹងការឈឺសាច់ដុំ ដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ។ នៅក្នុងការសិក្សាមួយបាននិយាយថា ការទទួលទានខ្ញី ២ ក្រាមក្នុងមួយថ្ងៃ រយៈពេល ១១ ថ្ងៃគឺអ្នកអាចឃើញប្រសិទ្ធភាព ដែលវាអាចកាត់បន្ថយការឈឺសាច់ដុំបានយ៉ាងល្អចំពោះអ្នកដែលធ្វើលំហាត់ប្រាណ។​ 
ខ្ញី
៣.​​ ប្រឆាំងនឹងការរលាកជំងឺរលាកសន្លាក់គឺជាបញ្ហាសុខភាពទូទៅមួយ ដែល​វាទាក់ទងនឹងការចុះខ្សោយនៃសន្លាក់នៅក្នុងខ្លួនដែលនាំឱ្យមានរោគសញ្ញា​ដូចជាឈឺសន្លាក់ឆ្អឹង។ មានការសិក្សាមួយចំនួនបង្ហាញថា ខ្ញីមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺរលាក និងសន្លាក់ឆ្អឹង។៤. ខ្ញីអាចបន្ថយការឡើងឈាម និងការពារជំងឺបេះដូងខ្ញីអាចមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ នៅក្នុងការសិក្សាលើអ្នកចូលរួម ៤១ នាក់ដែលមានជំងឺទឹកនោមផ្អែម គឺទទួលទានម្សៅខ្ញី ២ ក្រាមក្នុងមួយថ្ងៃ បានបន្ថយកម្រិតជាតិស្ករក្នុងឈាមដែល ថយចុះ ១២% ។
ខ្ញី
៥. ការរំលាយអាហារបានល្អខ្ញីមិនគ្រាន់តែបំបាត់ការឡើងជាតិអាស៊ីត​ និងកាត់បន្ថយការរលាកនៅក្នុងពោះវៀនរបស់អ្នកទេ តែខ្ញីជាអង់ទីប៊ីយ៉ូទិកធម្មជាតិមួយដែលអាចកម្ចាត់បាក់តេរី​ បង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យឈឺក្រពះ។៦. ម្សៅខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមានរដូវការឈឺចាប់ក្នុងពេលមានរដូវ គឺសំដៅទៅលើអារម្មណ៍ឈឺចាប់អំឡុងពេលមានរដូវរបស់ស្ត្រី។​ ការប្រើខ្ញីតាមបែបបុរាណគឺសម្រាប់បំបាត់ការឈឺចាប់ រួមទាំងការឈឺចាប់ពេលមានរដូវ។នៅក្នុងការសិក្សាលើស្ត្រី ១៥០ នាក់ ត្រូវបានគេណែនាំអោយទទួលទានម្សៅខ្ញី ១ ក្រាមក្នុងមួយថ្ងៃ សំរាប់រយៈពេល ៣ ថ្ងៃដំបូងនៃការមករដូវ។
ខ្ញី
៧. ខ្ញីផ្ទុកនូវសារធាតុដែលអាចជួយការពារជំងឺមហារីក ខ្ញីត្រូវបានគេសិក្សាថាវាជាអាចព្យាបាលជំងឺមហារីកជាច្រើនប្រភេទ។ នៅក្នុងការសិក្សាលើបុគ្គលចំនួន ៣០ នាក់ ការទទួលទានខ្ញី ២ ក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយយ៉ាងខ្លាំងនូវសញ្ញាដែលបង្កឱ្យមានការរលាកនៅក្នុងពោះវៀនធំ។  មានភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ខ្ញីអាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែ៕ប្រភព៖ healthline