មានជីវិត ត្រូវមានក្តីសង្ឃឹម

មនុស្សម្នាក់ៗត្រូវតែមានក្តីសង្ឃឹម ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ជីវិត បើអ្នកគ្មានក្តីសង្ឃឹមនោះ ជីវិតរស់នៅរបស់អ្នកគ្មានក្តីសុខ និងសុភមង្គលទេ ។ ព្រោះអ្នកណាក៏ជួបនឹងបញ្ហា មិនថាបញ្ហាតិច ឬច្រើន គ្មាននរណាម្នាក់អាចចៀសផុតឡើយ។ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើនោះ ការចេះផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯង ទើបអាចជួយឲ្យអ្នកមានភាពរឹងមាំ និងនាំអ្នកទៅកាន់ភាពជោគជ័យ។
 ហើយរាល់ពេលដែលអ្នកបរាជ័យ  អ្នកត្រូវមានក្តីសង្ឃឹមថា អ្នកនឹងអាចស្វែករកជម្រើសដែលល្អផ្សេងៗទៀត ឬព្យាយាមម្តងទៀត ព្រោះក្តីសង្ឃឹមជួយឲ្យអ្នកមានកម្លាំងដើម្បីបន្ត និងយកឈ្នះគោលដៅនោះ ។ ហើយប្រសិនបើអ្នកគិតថាអ្នកដួល អ្នកត្រូវតែក្រោក និងខំប្រឹងបន្តទៀត ព្រោះបើអ្នកមិនក្រោកទេ នោះក្តីសង្ឃឹមដែលអ្នកខំព្យាយាម វានឹងត្រូវបាត់បង់ ។ចូរកុំធ្វើឲ្យខ្លួនអ្នកអស់សង្ឃឹម ព្រោះវានឹងធ្វើឲ្យអ្នកអាចបាត់បង់គោលដៅដែលខ្លួនចង់បាន និងអ្វីៗដែលល្អនៅក្នុងជីវិតរបស់អ្នកដែរ ។