វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល

  • ព្រហស្បតិ៍ ០៩ មករា, ២០២០ ១២:០១
ឈឺក្បាលគឺជាអាការមួយដែលតែងតែកើតឡើងចំពោះមនុស្សទូទៅ វាអាចបណ្តាលមកពីធ្វើការច្រើន ស្រ្តេស សម្រាកមិនបានគ្រប់គ្រាន់ អង្គុយនៅមុខកុំព្យូទ័រច្រើនម៉ោង មកពីអាហារ និងកត្តាជាច្រើនផ្សេងទៀត។ការឈឺក្បាលអាចកើតមានក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដែលជាធម្មតាអាស្រ័យលើមូលហេតុនោះ។​ ដូច្នេះមុនពេលដែលអ្នកអាចជ្រើសរើសមធ្យោបាយណាមួយដើម្បីបំបាត់ការឈឺក្បាលរបស់អ្នក គឺអ្នកត្រូវតែដឹងជាមុនថា តើអ្វីដែលបណ្តាលឱ្យវាកើតឡើង។
រូបតំណាង
ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីបំបាត់ការឈឺក្បាល៖១. ញ៉ាំអាហារឱ្យបានទៀងទាត់ការបរិភោគអាហារមិនទៀតទាត់ក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺក្បាលនៅពេលដែលអ្នកញ៉ាំមិនទៀតទាត់នោះ ចូរព្យាយាមកែទម្លាប់ទាំងនោះ ទើបវាអាចបំបាត់ការ ឈឺក្បាលរបស់អ្នក។ ២. ផឹកទឹកឱ្យបានច្រើនប្រសិនបើអាច​​ ចូរអ្នកផឹកទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ហើយទទួលទានវាជាប្រចាំ។ ទឹកធ្វើឱ្យរាងកាយចុះត្រជាក់ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ឈឺក្បាលខ្លាំង ចូរអ្នកផឹកទឹកដើម្បីកម្ចាត់អាការនោះ។
រូបតំណាង
៣. ទឹកកកទឹកកកត្រូវបានគេដឹងថាមានប្រសិទ្ធិភាពក្នុងការបំបាត់នូវការឈឺក្បាល។ ដូច្នេះជម្រើសមួយទៀតដើម្បីបំបាត់ការឈឺក្បាល គឺគេងហើយដាក់ទឹកកកនៅលើកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតានតឹង ដូចជានៅខាងក្រោយ​ ក និងថ្ងាស។
រូបតំណាង
៤. ពិគ្រោះជាមួយគ្រូពេទ្យវិធីដែលល្អបំផុតនៅពេលអ្នកឈឺក្បាល អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន គឺមុនពេលជ្រើសរើសថ្នាំបំបាត់ការឈឺក្បាល។ ជាពិសេសប្រសិនបើបញ្ហានៅតែបន្តកើតមានយូរ គឺយកល្អគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យម្តងទៀត ថាតើអ្វីដែលបណ្តាលឱ្យមានការឈឺចាប់ពិតប្រាកដ។៥. ប្រភេទអាហារឈឺក្បាលខ្លះអាចបណ្តាលមកពីអាហារ ប្រសិនបើអ្នកញ៉ាំអាហារប្រភេទនោះហើយ វាធ្វើឲ្យអ្នកឈឺក្បាល សូមកុំបន្តញ៉ាំប្រភេទអាហារទាំងនោះ ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថា តើអាហារទាំងនោះពិតជាប្រភពដែលធ្វើឲ្យឈឺក្បាលរបស់អ្នកឬយ៉ាងណា។៦.ទឹកក្តៅឧណ្ឌៗទឹកក្តៅឧណ្ឌៗពិតជាមានប្រយោជន៍ណាស់ ដោយអ្នកអាចយកកន្សែងហើយត្រាំវាក្នុងទឹកក្តៅឧណ្ឌៗ បន្ទាប់មកយកទៅស្អំនៅកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតឹងណែននោះ វាអាចធ្វើឲ្យប្រសើរឡើង។
៧. គេងឲ្យបានគ្រប់គ្រាន់       មូលហេតុទូទៅនៃការឈឺក្បាលគឺភាពតានតឹង ដូច្នេះនៅពេលដែលអ្នកសម្រាក និងគេង​បានគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកមានសុភាពល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្បាលខ្លាំង ចូរអ្នកសម្រាកឲ្យបានច្រើន ដើម្បីឲ្យអាការនោះបានធូរស្រាល និងប្រសើរឡើងវិញ ។
រូបតំណាង
៨. ការម៉ាស្សាការឈឺក្បាលវាអាចឈឺចុកចាប់ត្រង់ស្មា និង ក។ វិធីដើម្បីបំបាត់ការឈឺក្បាលនេះ គឺអ្នកត្រូវធ្វើការម៉ាស្សា ជាពិសេសត្រង់ក្បាល ក និងស្មា ដើម្បីបញ្ចេញភាពតានតឹង និងដើម្បីធ្វើឲ្យបាត់នូវការឈឺក្បាល៕
រូបតំណាង