រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង!

បន្ទាប់ពី​ផ្ទុះ​ព័ត៌មានជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖១- រោគសញ្ញា- ក្ដៅ​ខ្លួន
- ក្អក
- ហត់ ពិបាកដកដង្ហើម
- ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី- ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច
- លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់
- ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ផ្សារ​គ្រឿង​សមុទ្រ​ហូណាន ឬ​ផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វ​ព្រៃ ឬ​កន្លែង​ដែល​ដឹង​ថា​មាន​វ៉ីរុស​កំពុង​ចរាចរ។ ចាំបាច់​ត្រូវ​ដឹង​លាង​ដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​មេរោគ
- ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តអនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូប​អាហារ​ល្អ ដូចជា​ពិសា​អាហារ​ចម្អិន​ឆ្អិន​ល្អ
- អ្នក​មាន​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស។
- ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវ​ដង្ហើម។ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​ទាន់​ករណី​ជំងឺ​នេះ​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​ដាក់ម៉ាស៊ីន​ស្កេន​កម្តៅ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​សៀមរាប។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet