បញ្ហា ៣យ៉ាង ធ្វើឲ្យសក់មិនមានការលូតលាស់ល្អ

១. អាហារូបត្ថម្ភ បញ្ហាដែលសក់មិនលូតលាស់ល្អ៖ប្រភេទអាហារមួយចំនួនគឺមិនមានអាហារូបត្ថម្ភ ដែលធ្វើឲ្យសក់មិនមានការលូតលាស់ល្អ ។ ដោយសារប្រភេទអាហារទាំងនោះមិនមានជាតិដែក និងជាតិបំប៉ន ទើបធ្វើឲ្យសក់ងាយជ្រុះ និងមិនរឹងមាំ។
វិធីការពារ៖អាហារដែលអ្នកគួរបរិភោគគឺមានជាតិដែក និងមានអូមេហ្គា ៣ ដោយអាហាររួមមាន​ត្រីសាម៉ុង មានគ្រាប់សណ្តែក​ និងគ្រាប់ធញ្ញជាតិផ្សេងៗ។ ហើយប្រភេទអាហារផ្សេងទៀតដូចជា បន្លែដែលមានស្លឹកបៃតង  សាច់គោគ្មានខ្លាញ់ គ្រាប់ផ្លែឈើ ដែលវាអាចជួយឲ្យសក់មានការលូតលាស់ល្អ។
២. បញ្ហាស្ត្រេសបញ្ហា៖មនុស្សម្នាក់ៗមិនអាចចៀសផុតពីភាពតានតឹងទេ ដែលភាពតានតឹងនោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់។ កត្តាដែលមានភាពតានតឹងមាន សម្ពាធពីការងារ គ្រួសារ និងផ្សេងៗទៀត ដែលប៉ះពាល់ដល់ការលូតលាស់របស់សក់។ តាមពិតស្ត្រេសអាចរួមចំណែកដល់ការចាប់ផ្តើមនៃអាល់ប៉ូលីស្យា (កន្លែងដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយបានប៉ះពាល់ដល់ឫសសក់)។ស្ត្រេសបានជះឥទ្ធិពលដល់សក់ ពីព្រោះកម្រិតអរម៉ូន cortisol ខ្ពស់នៅក្នុងខ្លួន ដែលអាចបណ្តាលអោយឫសសក់ឈានដល់ដំណាក់កាលមួយដែលដុះយឺត ឬឈប់លូតលាស់ទាំងស្រុង។
 វិធីការពារ៖ការហាត់យូហ្គា ការធ្វើសមាធិឬគ្រាន់តែដកដង្ហើមវែងៗនៅពេលដែលមិនសប្បាយចិត្ត និងស្រ្តេស។ លើសពីនេះទៀតថ្នាំគ្រាប់បំប៉ន Nutrafol ត្រូវបានផ្សំជាមួយថ្នាំ ashwagandha ដែលជាឱសថជួយបន្ធូរប្រព័ន្ធសរសៃប្រសាទ​ និងបង្កើនភាពធន់នឹងភាពតានតឹង។ Ashwagandha អាចជួយបន្ថយអរម៉ូន cortisol ដែលអាចធ្វើឱ្យសក់ខូច។ ពួកវាក៏មានផ្ទុកសារធាតុ curcumin ដែលត្រូវបានគេស្គាល់ថាជារុក្ខជាតិ។
៣. កត្តាបរិស្ថានបញ្ហា៖បញ្ហាបរិស្ថានអាចរួមបញ្ចូលកត្តាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពសក់ ដូចជាការប៉ះពាល់នឹងជាតិពុល ការបំពុលនិងការជក់បារីជាដើម ដែលកត្តាទាំងនេះអាចបង្កគ្រោះថ្នាកដល់ ឫសសក់។​  ការសិក្សាស្រាវជ្រាវបានបង្ហាញថារោគសញ្ញារួមមាន ការកើតអង្គែ រមាស់ស្បែកក្បាល និងឫសសក់ផុយ។ ភាគល្អិតខ្យល់ដូចជាធូលី និងផ្សែងអាចនៅលើស្បែកក្បាល និងបណ្តាលឱ្យមានរោគសញ្ញាទាំងនេះ។ ការជក់បារី ឬការប៉ះពាល់នឹងផ្សែងបារីក៏អាចប៉ះពាល់ដល់សក់ដែរ។ ការស្រាវជ្រាវបានបង្ហាញថាការជក់បារីអាចបណ្តាលឱ្យខូចនៃឫសសក់ ហើយវាក៏អាចបណ្តាលឱ្យស្ត្រេសអុកស៊ីតកម្មនៅក្នុងខ្លួន ដែលជាកត្តាដែលអាចនាំឱ្យខូចសក់ និងជ្រុះសក់។
វិធីការពា៖វិធានការដើម្បីការពារសក់ពីបញ្ហាបរិស្ថានគឺសំខាន់ណាស់។ ត្រូវលាងសក់បន្ទាប់ពីវាត្រូវបានប៉ះពាល់នឹងការបំពុលបរិស្ថាន ឬកត្តាផ្សេងៗ។ ការប្រើថ្នាំគ្រាប់ក៏អាចមានអត្ថប្រយោជន៍ផងដែរសម្រាប់ការពារសក់របស់អ្នកដោយបញ្ហាបរិស្ថាន ដូចជាការបំពុលផ្សេងៗ។ ថ្នាំគ្រាប់បំប៉នត្រូវបានផ្សំជាមួយគ្រឿងផ្សំដែលគេស្គាល់ថាជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ និងបន្សាបជាតិពុលបំផ្លាញសក់។ ហើយអ្នកគួរលើកទឹកចិត្តមនុស្សជាទីស្រលាញ់របស់អ្នកឲ្យឈប់ជក់បារី ព្រោះវាមិនល្អទេសម្រាប់សួត ហើយវាក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់របស់សក់ ព្រោះបើអ្នកឈប់ជក់បារីវានឹងអាចជួយឲ្យសក់លូតលាស់បានល្អ និងមានសុខភាពល្អ។