អាយុ៦៣ឆ្នាំហើយ ត្រូវទៅស៊ីឈ្នួលនៅស្រុកគេ បែរជាមានសំណាងត្រូវ ១០,០០០$ ពីប៊ូសស្រ្តង!

  • ច័ន្ទ ១៣ មករា, ២០២០ ១៦:៣៤
ភ្នំពេញ៖ លោកអ៊ំវ័យចំណាស់ម្នាក់រស់នៅខេត្តសៀមរាប ព្រោះតែជីវភាពក្រីក្រ ក៏បង្ខំចិត្តចាកឆ្ងាយពីប្រពន្ធកូននៅឯស្រុកកំណើត ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីធ្វើជាកូនជាងស៊ីឈ្នួលធ្វើផ្ទះឲ្យគេ ដែលឋិតក្នុងភូមិត្រពាំងលើក ឃុំរកាធំ ស្រុករកាធំ ខេត្តកំពង់ស្ពឺ។ ថ្មីៗនេះ លោកអ៊ំធ្វើការអស់កម្លាំងក៏ទិញប៊ូសស្រ្តងពិសា ស្រាប់តែប្រទះឃើញរង្វាន់ ១០,០០០$ លើក្រវិលកំប៉ុងប៊ូសស្ត្រង។
ក្រវិលកំប៉ុងដែលឈ្នះរង្វាន់ ១០,០០០$ ពីប៊ូសស្រ្តង
លោកអ៊ំមានឈ្មោះ ហ៊ត់ ហ៊ាង អាយុ៦៣ឆ្នាំ មានកូនចំនួន ៥នាក់ ដែលមានស្រុកកំណើតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកអ៊ំ ហ៊ត់ ហ៊ាង បានប្រាប់ក្រុមការងារឲ្យដឹងថា លោកអ៊ំតែងតែពិសាប៊ូសស្រ្តងក្រោយពេលធ្វើការអស់កំលាំង ហើយស្រាប់តែលើកនេះ លោកអ៊ំគាស់រៀបនឹងពិសា ក៏ស្រាប់តែឃើញ ១០,០០០$ នៅលើក្រវិលកំប៉ុងប៊ូសស្ត្រង។ លោកអ៊ំក៏បានបន្តទៀតថា លោកអ៊ំរំភើបស្ទើរតែហោះទៅហើយ ព្រោះថាប្រាក់រង្វាន់ ១០,០០០$ របស់ប៊ូសស្រ្តងនេះ នឹងធ្វើឲ្យឆាកជីវិតលោកអ៊ំ និងក្រុមគ្រួសារល្អប្រសើរឡើង និងជាពិសេស​បានរស់នៅជួបជុំគ្រួសារវិញ។
លោកអ៊ំហ៊ត់ ហ៊ាង
អស្ចារ្យណាស់ ប៊ូសស្រ្តងបានកែប្រែជីវភាពរបស់លោកអ៊ំឲ្យបានធូរធា និងបានរស់នៅជុំគ្រួសារវិញ។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយជួនលោកអ៊ំក៏បានសំណាងទទួលបាន ក្នុងម្នាក់ៗ ៥,០០០$ ពីប៊ូសស្រ្តងផងដែរ៕
ក្រវិលកំប៉ុងដែលឈ្នះរង្វាន់ ១០,០០០$ ពីប៊ូសស្រ្តង