ឆ្នាំ២០២០ ឆុងឆ្នាំណាខ្លះ? ហើយបើឆុង ជួបគ្រោះ គួរធ្វើបែបណា?

  • អង្គារ ១៤ មករា, ២០២០ ១៤:២៦
ភ្នំពេញ​៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​​ឬ តាម​ប្រជា​ជន​ជាតិ​ចិន​ គេ​ហៅ​បុណ្យ​នេះ​ថា បុណ្យនិទាឃរដូវ គឺ​ជា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​របស់​ចិន ​ដែល​ជន​ជាតិចិន​​ប្រកាន់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក ​ដ៏​សំខាន់​បំផុត​សម្រាប់​ជួប​ជុំ​បងប្អូន​ និង​រៀប​ចំ​សែនព្រេង​​ទទួល​យក​នៅ​ លាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​របស់​ពួកគេ។
អ្នក​ដែល​ទៅសែន​កាត់​គ្រោះ​
ជា​ទូទៅ​ពិធី​បុណ្យ​នេះ​គឺ ​ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃ​ទី​១​ ច័ន្ទគតិក្នុង​ប្រតិទិន​របស់​ចិន ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ ​ដែល​គេ​ហៅ​ថា​ពិធី​បុណ្យ​ឆ្លង​គោម។ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវ​បាន ប្រជា​​ជន​ជាតិ​ចិន​ចាត់​ទុក​ថា​ជា ​ថ្ងៃ​ដ៏​មាន​សារៈសំខាន់បំផុត ​​សម្រាប់ពួកគេ​ ហើយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​នេះ ​ក៏​មាន​ឥទ្ធិពល​លើ​ប្រទេស​មួយ​ចំនួន ​ដែល​មាន​ចំនួន​ប្រជាជន​ចិន​រស់​នៅ ​និង​ជាប់​សែស្រឡាយ​ចិន​ច្រើន​ដូចជា​ ប្រទេសសឹង្ហបុរី ​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី ហ្វីលីពីន ​ថៃ រួម​ទាំង​ប្រទេសកម្ពុជា និង​​ប្រទេស​ដទៃ​ទៀត​ដែល​មាន ​ប្រជា​ជន​ចិន​រស់​នៅ​ស្រប​ច្បាប់​ច្រើន។
អ្នក​ដែល​ទៅសែន​កាត់​គ្រោះ​
ជាក់​ស្តែងបើ​​នៅ​ក្នុង​ប្រតិទិន​របស់ ​ប្រទេស​កម្ពុជា​យើង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​នៅក្នុង​ឆ្នាំ២០២០ ត្រូវ​ដែល​ជា​ឆ្នាំ​ជូត​​នេះ ​នឹង​រៀប​ចំ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី ​ថ្ងៃទី​២៤ ខែ​មករា​ រហូត​ដល់ថ្ងៃ​ទី​២៧ ខែមករា ដោយ​អាច​មាន​ភាព​ប្រែ​ប្រួល ទៅ​តាម​​​ថ្ងៃ​និង​ខែតាម​​ឆ្នាំនីមួយៗ​​​ផង​ដែរ។
អ្នក​ដែល​ទៅសែន​កាត់​គ្រោះ​
ម្យ៉ាង​វិញ​ទៀត​នោះ​អ្វី​ដែល ​ប្រជា​ជន​ចិន​ភាគ​ច្រើន ​តែង​តែគិត​​បំផុត​នោះ​គឺ ​ឆ្នាំ​ឆុង​នេះ​តែ​ម្តង ​​ពី​ព្រោះ​ពួកគេ​តែង​តែ​ប្រកាន់​ខ្ជាប់​ថា ​ចំពោះ​បុគ្គល​ណា​ដែល​មាន​ឆ្នាំ​ឆុង ​ក្នុង​ឆ្នាំ​ថ្មី​គឺ​ត្រូវ​តែ​ទៅ​រំដោះ​គ្រោះ​ចេញ។ បើ​មិន​ដូច្នោះ​ទេនឹង​អាច ធ្វើ​​ឲ្យ​បុគ្គល​នោះ​ ​​ជួប​នៅ​រឿង​​មិន​ល្អក្នុង​ឆ្នាំ​ថ្មី​ រឿ​ងចង្រៃ ប្រកប​របរ​រក​ស៊ី​មិន​ឡើង ​ចេះ​តែ​ស្រុត​ចុះ​ទៅៗ ឬ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ រហូត​បើ​ឆុង​ខ្លាំង​អាច​នាំ​ឲ្យ​ប៉ះពាល់​ ដល់​ជី​វិត​ថែម​ទៀត​ នេះ​បើ​តាម​ជំនឿ​នៃ ​ការ​ឆុង​ឆ្នាំ​របស់​បង​ប្អូន​ជន​ជាតិ​ចិន។
អ្នក​ដែល​ទៅសែន​កាត់​គ្រោះ​
សម្រាប់​ឆ្នាំ​ឆុង​នៅ​ក្នុង​ឆ្នាំ​ជូត​នេះ​គឺ ​មាន​ដូច​ជា​ឆ្នាំមមី ​ដែល​មាន​ភាគ​រយឆុង​រហូត​ដល់​ទៅ​១០០ភាគរយ រីឯឆ្នាំ​ជុត ឆុង៧៥ ភាគ​រយ ​បន្ទាប់​ទៀត​គឺ​ឆ្នាំ​ថោះ​ ឆុង​៥០​ភាគ​រយ និង​ចុង​ក្រោយ​នោះ​គឺ​ឆ្នាំ​រកា​ ឆុង​២៥​ ភាគ​រយ​។
រូប​តំណាង​ឆ្នាំ​ជូត​
ចំណែក​ទីកន្លែង​ដែល ​បង​ប្អូន​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​ភាគច្រើន ​តែង​តែជឿ​ជាក់​​ទៅ​ធ្វើ​ការ ​រំដោះ​គ្រោះ​ចេញ​នោះ​គឺ ទី​កន្លែងដែល​គេតែង​ ​ហៅ​ថា​​​ខ្លាស ដែល​មាន​ទី​តាំងស្ថិត​​នៅ ​ក្នុង​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ​ជា​កន្លែង​ដ៏ល្បីក្នុង​ការ​ធ្វើ​ពិធី ​​​រំដោះ​គ្រោះ​ និង​បណ្តេញ​នូវរឿងចង្រៃ​ពី​ឆ្នាំ​ចាស់​។
លោក​តា ដែល​ជា​អ្នក​ប្រចាំការ​នៅ​កន្លែង​កាត់គ្រោះ​
បើ​តាម​ប្រសាសន៍​លោក​តា ដែល​ជា​អ្នក​ដែល​ប្រចាំ​ការ​នៅ​កន្លែង ​រំដោះ​គ្រោះ​នេះ​ផ្ទាល់​បាន​មាន​ប្រសាន៍​ថា តាម​ជំនឿ​ក៏​ដូច​ជា​តាម​ទំនៀមទម្លាប់ ​សម្រាប់​បងប្អូន​ដែល​ចង់​មក​រំដោះ​គ្រោះ​ទាំង​អស់ ​ត្រូវ​នាំ​យក​មក​ជាមួយ​នៅ​ដង្វាយ ​ចំនួន​៣​មុខ​សំខាន់ៗ មាន​ដូចជា​សាច់​ជ្រូកឆៅ​១​ដុំ ស៊ុត​ យីហ៊ឺក្រៀម​ រួម​ទាំងក្រដាសសែន ​ទាន​ ធូប និង​ផ្លៃឈើ​ជា​ដើម​។
រូប​សំណាក់​ខ្លាស​
ជា​ចុងក្រោយ​ពិធី ​ក្នុង​ការ​ធ្វើ​នោះ​គឺ ​អ្នក​ដែល​មានគ្រោះ ​ត្រូវ​អូជ​ធូប​រួច​ធ្វើ​ការ​បន់​ស្រន់​ បន្ទាប់មក​យក​សាច់​ជ្រូកឆៅ​​នោះ ​ទៅ​ដាក់​នៅ​ក្នុង​មាត់​របស់ រូប​សំណាក់​​ខ្លាំ​ស ចំណែក​ស៊ុត​វិញ​គឺ​ត្រូវ​យក​ទៅ​គោះ​នឹង​ក្បាលខ្លាស ឲ្យ​បែក​រួច​បោះ​ចោល ឬ​អាច​យក​ទៅ​ដាក់​ក្នុង​មាត់​របស់​រូប​សំណាក់​ខ្លាស ព្រោះ​តាម​ជំនឿ​ជឿ​ថា​រឿ​ងអាក្រក់ ​និងរឿង​អពមង្គល​ទាំង​ឡាយ​ នឹង​រសាត់​ទៅ​ជាមួយ​ស៊ុត​ ដែល​បោះ​ចោល​នោះ​ ជាក់​ជាមិន​ខាន​នោះ​ទេ៕