អតីតជើងខ្លាំង ឡោ សំណាង ប្រកាសហៅនារីក្លាហានរូបនេះមកហាត់ប្រដាល់ បើសិនជាមានចិត្តជាអ្នកប្រយុទ្ធមែននោះ

  • អង្គារ ១៤ មករា, ២០២០ ០៩:៣២
កម្ពុជា៖ កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ មានវីដេអូមួយត្រូវបានគេចែកចាយជាច្រើននៅលើបណ្ដាញសង្គម ដោយវីដេអូនោះបានបង្ហាញឲ្យឃើញពីក្មេងស្រីម្នាក់បានតាំងចិត្តជាអ្នកក្លាហាន ទៅរករឿងសម្លុត និងទះកំភ្លៀងក្មេងស្រីម្នាក់ទៀត ដោយសារតែរឿងនិយាយពាក្យឌឺដង និងមើលមុខ។ យ៉ាងណាមិញ ក្រោយបែកធ្លាយនូវវីដេអូនោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្មេងស្រីជានារីក្លាហាននៅក្នុងវីដេអូ ដែលគេស្គាល់ថាមានឈ្មោះ ចាន់រី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននិងវាយខ្នោះតែម្ដង។
សកម្មភាពរបស់ក្មេងស្រីរូបនោះ ក្នុងវីដេអូ
ក្មេងស្រីរូបនោះ ពេលសមត្ថកិច្ចឃាត់ខ្លួន
ជាមួយនឹងរឿងរ៉ាវបញ្ហានេះ អតីតអ្នកប្រដាល់ជើងខ្លាំងជួរមុខកីឡាករ ឡោ​ សំណាង បានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួនអមដោយការសរសេររៀបមួយចំនួនឲ្យក្មេងស្រីរូបនោះ និងក្មេងៗដ៏ទៃទៀតមកចូលរួមហ្វឹកហាត់ជាមួយលោកផ្ទាល់ដើម្បីឡើងប្រកួតលើសង្វៀន និងជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិ បើសិនជាមានចិត្តជាអ្នកប្រយុទ្ធមែននោះលោកស្វាគមន៍ជានិច្ច៕
ឡោ សំណាង បង្ហោះនៅលើ Facebook របស់ខ្លួន