ឡូយមែន! ក្រុមហ៊ុន Uber ​​​នឹងចាប់ដៃគូជាក្រុមហ៊ុន​ Hyundai ដើម្បីបង្កើតតាក់ស៊ីលើអាកាសថ្មី (មានវីដេអូ)

សេអ៊ូល៖ ក្រុមហ៊ុនដឹកអ្នកដំណើរអាមេរិក Uber Technologies Inc (UBER.N) និងក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយកូរ៉េខាងត្បូង (005380.KS) បាននិងកំពុងសហការគ្នា ​បង្កើតតាក់ស៊ីលើអាកាសដែលដំណើរការដោយថាមពលអគ្គិសនី ​ដើម្បី​ជួល​សម្រួលដល់ការកកស្ទះនៅក្នុងទីក្រុង។
តាក់ស៊ីលើអាកាសដើរដោយថាមពលអគ្គីសនី
​តាក់ស៊ីអគ្គិសនីថ្មីនេះ ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍សន្និសីទបច្ចេកវិទ្យា CES ក្នុងរដ្ឋឡាសវេហ្គាស។ តាក់ស៊ីប្រភេទនេះ ត្រូវផលិតឡើងដោយមានការចូលរួមពីក្រុមហ៊ុន​​ហ៊ីយ៉ាន់
ដាយនិងក្រុមហ៊ុន Uber ។ វា​អាចដឹកអ្នកដំណើរបាន ៤នាក់ រួមជាមួយអ្នកបើក​បរ ហើយអាចហោះហើរបាន​ក្នុងចម្ងាយ ​១០០ គីឡូម៉ែត្រ ។
តាក់ស៊ីលើអាកាសដើរដោយថាមពលអគ្គីសនី
លោក Shin Jai-won ដែលជាប្រធានផ្នែក​មកក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននិយាយថា“ ​​សំរាប់តម្លៃក្នុងការធ្វើដំណើរតាមតាក់ស៊ីលើអាកាសនេះគឺមិនថ្លៃពេកនោះទេ ​ដូច្នេះហើយអ្នកដំណើរទាំងអស់ អាចរីករាយជាមួយការធ្វើដំណើរនៅលើតាក់ស៊ីនេះ” ។ ​
តាក់ស៊ីលើអាកាសដើរដោយថាមពលអគ្គីសនី
តាក់ស៊ីលើអាកាសនេះ នឹងត្រូវផលិតឡើងក្នុងទំហំតូចល្មម ហើយអ្វីដែលពិសេសនោះគឺវាដំណើរការដោយថាមពលអគ្គិសនី ដូច្នេះវានឹងចូលរួមកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិត។ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ និងក្រុមហ៊ុន Uber ទៀតសោត គ្រោងនឹងដាក់ដំណើរការតាក់ស៊ីនេះនៅឆ្នាំ២០២៣៕