អ្នកវិទ្យាសាស្ត្រ៖ កើតមកជាប្រុសស្អាត លំបាកបន្តិច​ហើយ

កើតមកជាមនុស្សមានមុខមាត់សង្ហារ មានបុរសមិនតិចដែលជឿជាក់ថាខ្លួនឯងមានសំណាង។ មានសំណាងត្រង់ថា ពេលទៅណាមកណា មានតែមនុស្សចោមរោមចង់នៅជិត។ យ៉ាងណា ការសិក្សាថ្មីពីសាកលវិទ្យាល័យMaryland បានចេញរបាយការណ៍ថា បុរសដែលមានមុខមាត់ស្រស់សង្ហារ​ ពិបាករកការងារធ្វើក្នុងវិស័យដែលមានការប្រកួតប្រជែងខ្ពស់ណាស់។ លើសពីនេះ កើតមកជាប្រុសសង្ហារ​ អ្នកនឹងជួបប្រទះបញ្ហាខ្លះគួរឲ្យបារម្ភ៖១.​ មានឧបសគ្គក្នុងរង្វង់ការងារការស្រាវជ្រាវបញ្ជាក់ថា បុរសដែលមានមុខមាត់ស្រស់សង្ហារ​ ពិបាករកការងារធ្វើក្នុងវិស័យដែលមានការប្រកួតប្រជែងខ្ពស់ណាស់។ ចៅហ្វាយនាយដែលមានសក្តានុពល យល់ថាមានបុរសសង្ហារធ្វើការក្នុងស្ថាប័នអាចធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន ប៉ុន្តែក៏ងាយនឹងទាក់ទាញប្រជាប្រិយភាពពីបុគ្គលិក ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយមនុស្សខាងក្រៅដែលបង្កជាក្តីបារម្ភ។ ក្តីបារម្ភ​ព្រោះភាពសង្ហាររបស់គេ នឹងធ្វើឲ្យមានឥទ្ធិពលប្រមូលផ្តុំ ដូច្នេះហើយ វាក្លាយជាការគំរាមកំហែងជាពិសេសនៅក្នុងវិស័យដែលជោគជ័យ ដូចជាការលក់ជាដើមដែលជាចំណុចមួយធ្វើឲ្យម្ចាស់ស្ថាប័នបារម្ភពីការជ្រៀតជ្រែករបស់មនុស្សប្រុសសង្ហារ ក្នុងស្ថាប័នរបស់ខ្លួន។២. ពិបាករាប់មិត្តមិត្តភក្តិដែលរាប់អានអ្នកមិនសូវជាច្រើនប៉ុន្មានទេ កុំច្រលំថាមុខមាត់កាន់តែសង្ហារនឹងមានមនុស្សរាប់អានច្រើនឲ្យសោះ។ មូលហេតុត្រង់ថា មនុស្សម្នាក់ៗបារម្ភថាសម្រស់របស់គេ មិនល្អគ្រប់គ្រាន់ក្នុងការរាប់អានជាមួយអ្នក។ ខណៈមិត្តមួយចំនួនទៀតជឿថា មនុស្សសង្ហារមានមិត្តច្រើនហើយ អ៊ឹចឹងគេគួររាប់អានមនុស្សដែលមានមុខមាត់សាមញ្ញធម្មតាវិញ។ ដូច្នេះចុងក្រោយ មិត្តរបស់អ្នកមិនជាសម្បូរដូចអ្នកផ្សេងឡើយ។៣. គេមិនទុកចិត្តមុខមាត់ស្អាត ត្រូវមនុស្សជុំវិញចាត់ទុកថា គួរឲ្យខ្លាច។ គួរឲ្យខ្លាចដោយសារគេយល់ថាមនុស្សសង្ហារសាវ៉ា ពូកែបោក ខ្លាំងខាងលួងលោម​មិនគួរឲ្យទុកចិត្ត។ អ្នកដទៃប្រាកដជាគិតថា មនុស្សសង្ហារ មិនខ្វះទេមនុស្សស្រីដែលតាមស្រលាញ់។ អ្នកខ្លះយល់ថា៖ «កុំឲ្យខូចចិត្ត កុំទៅស្និទ្ធស្នាលជាមួយមនុស្សសង្ហារអី...»។៤. ជានិច្ចជាកាលត្រូវគេចោទប្រកាន់មនុស្សខ្លះបានភ្ជាប់រូបសម្រស់របស់មនុស្សសង្ហារទៅនឹងកំហុសរបស់គេ។ ជាឧទាហរណ៍ពេលមនុស្សដែលមានមុខមាត់ធម្មតាធ្វើខុស មិនសូវជាមាននរណាខ្សឹបខ្សៀវទេ​ តែបើមនុស្សសង្ហារធ្វើខុសវិញ គេប្រាកដជាស្រែកថា «អាងតែខ្លួនសង្ហារ ធ្វើអីមិនចេះមើលមុខ មើលក្រោយ មិន...ជាដើម»។ ដូច្នឹងហើយ កើតមកជាប្រុសស្អាតដូចជាមានកម្មបន្តិចហើយណា៕