បានមែនដឹងតែកប់ហើយ! Messi ស្នើឲ្យ Barcelona ឲ្យនាំយកខ្សែប្រយុទ្ធជួរមុខម្នាក់នេះពី Man City

  • អង្គារ ១៤ មករា, ២០២០ ១០:៥៤
អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានរាយការណ៍មកថាបានស្នើឲ្យក្លិបរបស់គេ Barcelona នាំយកខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Manchester City កីឡាករ Sergio Aguero។
កីឡាករ Sergio Aguero
ជាមួយនឹងការអវត្តមានពីលើទីលានដល់ខែឧសភាដោយសារតែបញ្ហារបួសជង្គង់របស់កីឡាករ Luis Suarez ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះក៏ត្រូវបានគេដឹងថាអាចនឹងចាកចេញពីកីឡដ្ឋាន Camp Nou នៅទីផ្សាររដូវក្ដៅខាងមុខ។ ដូច្នេះ នៅពេលចំពោះមុខក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កំពុងតែញាប់ដៃញាប់ជើងក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីមួយរូបមកជំនួស Suarez។ បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ម្ចាស់អាវលេខ១០របស់ Barcelona កីឡាករ Lionel Messi ចង់ឲ្យក្លិបជើងឯក La Liga រដូវកាលមុនចុះហត្ថលេខានាំយកមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន Sergio Aguero នៅទីផ្សាររដូវក្ដៅពេលខាងមុខ។
កីឡាករLionel Messi
ម៉ាស៊ីនរកគ្រាប់បាល់របស់លោក Pep នៅកីឡដ្ឋាន Etihad កីឡាករ Sergio Aguero នៅមានកុងត្រារយៈពេល ១៨ខែទៀតជាមួយ Manchester City ខណៈក៏មានព័ត៌មានមួយចំនួនលេចឭមកថាគេអាចនឹងផ្លាស់ទៅលេងនៅអាហ្សង់ទីនវិញ ក្រោយផុតកុងត្រាជាមួយក្លិបមេឃខៀវ។គួរឲ្យដឹងដែរថា ក្លិបអ្នកមានបុណ្យ Barcelona ទើបតែប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីលោក Quique Setien បន្ទាប់ពីបណ្ដេញលោក Ernesto Valverde ចេញពីតំណែងកាលពីម្សិលមិញ៕
លោក Quique Setien