ក្រុមហ៊ុន Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ ដំបូងគេបង្អស់នៅកម្ពុជា!

  • អង្គារ ១៤ មករា, ២០២០ ១៣:១២
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata  ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជាបានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរស័ព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន ១២០ លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ។​ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័ត នឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា​ ដោយទទួលបានការគាំទ្រ ពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងមានការគាំទ្រ ដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត និងបច្ចេកវិទ្យា ធំជាងគេបង្អស់មួយក្នុងលោក។
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទសេ៊រីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ។​ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB​ តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទ សម្រាប់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ។
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុម ដែលមានសមាជិកចំនួនបួននាក់ ហើយចុះឈ្មោះតាមរយៈ https://pubg.smart.com.kh/join​។ បេក្ខជនចូលរួមទាំងអស់ ត្រូវមានអាយុយ៉ាងតិច ១៦ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited​ ប្រចាំខែអំឡុងពេលនៃការប្រកួត។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ។ អតិថិជនដែលមានបំណងចង់លេងសេវាកម្សាន្ត PUBG Mobile Unlimited  គ្រាន់តែចំណាយ ៥ សេនក្នុងមួយថ្ងៃ សម្រាប់ការចូលរួមលេងកំសាន្តកម្មវិធី ឬ ១ ដុល្លារក្នុងមួយខែ សម្រាប់ការចូលលេងគ្មានដែនកំណត់រយៈពេល ៣០ ថ្ងៃ។ ដើម្បីភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំថ្ងៃសូមចុច *770*1#  សម្រាប់ការភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited  ប្រចាំខែ សូមចុច *770*2 #។
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
Smart រៀបចំការប្រកួតកីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃ
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕