ប្រថុយគ្រោះថ្នាក់ណាស់! ក្មេងៗម៉ាឡេស៊ី នាំគ្នាឆ្លងកាត់ទន្លេតាមរយៈប្រព័ន្ធបង្ហូរទឹក ទៅសាលារៀនជារៀងរាល់ថ្ងៃ

ម៉ាឡេស៊ី៖ ថ្មីៗនេះ គណនីបណ្ដាញសង្គម Twitter ឈ្មោះ @RajaMohdShahrim បានបង្ហោះចែកចាយរូបភាពដែលបង្ហាញឲ្យឃើញពីក្មេងៗ ក្នុងរដ្ឋ Sabah ឆ្លងកាត់ទន្លេតាម​រយៈប្រព័ន្ធបង្ហូរទឹកទៅសាលារៀន។ដោយគ្មានស្ពានសម្រាប់ឆ្លងកាត់ទន្លេពីម្ខាងទៅម្ខាង ក្មេងៗត្រូវបង្ខំចិត្តឆ្លងតាម​រយៈប្រព័ន្ធបង្ហូរទឹក ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បានគ្រប់ពេល។ ហើយនៅពេលដែលក្មេងៗឆ្លងកាត់ម្ដងៗ តែងតែមានមនុស្សចាស់ជួយជ្រុំជ្រែងជានិច្ច ដើម្បីឲ្យប្រាកដថា ពួកគេមានសុវត្ថិភាព។ បន្ថែមពីនេះទៀត ក្មេងៗត្រូវស្លៀកពាក់ខោអាវធម្មតាជាមុនសិន ចៀសវាងធ្វើឲ្យឯកសណ្ឋានសិស្សប្រឡាក់។ជុំវិញការបង្ហោះរូបភាពខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានមហាជនជាច្រើនបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដោយការសាងសង់ស្ពានសម្រាប់ក្មេងៗទាំងនេះ ឲ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរទៅកាន់សាលារៀន៕សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក
ទិដ្ឋភាពឆ្លងតាមប្រព័ន្ធបង្ហូរទឹក