ក្មេងប្រុសម្នាក់ត្រូវបានគេដាក់ឈ្មោះថា “មនុស្សពស់” ដោយសារតែស្បែកដែលគ្របដណ្តប់លើរាងកាយរបស់គេខុសពីមនុស្សធម្មតា

ឥណ្ឌា៖ គួរឲ្យអាណិតអាសូរ ដល់ក្មេងប្រុសសញ្ជាតិឥណ្ឌាម្នាក់ ដែលទទួលរងនូវជំងឺដ៏កម្រមួយតាំងតែពីកំណើត ដោយសារស្បែករបស់គេមានសភាពខុសប្រក្រតី  បែកប្រេះដូចស្រការពស់។ដោយយោងទៅតាមប្រភពព័ត៌មានមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​​​​ឲ្យដឹងថាមានកុមារាម្នាក់ឈ្មោះ Jagannath អាយុ ១០ឆ្នាំ រស់នៅតំបន់ Ganjam ភាគខាងកើតប្រទេសឥណ្ឌា បានទទួលរងនូវជំងឺដ៏ចម្លែកម៉្យាង ដែលគេឲ្យឈ្មោះថា Ichthyosis ​​​​​​​​​​​​​​​​​​​​​​​​។ Ichthyosis គឺជាប្រភេទជំងឺមួយប្រភេទ ដែលបង្កឡើងពីបញ្ហាហ្សែន ដែលបណ្ដាលឲ្យស្បែកប្រែទៅជាប្រេះស្រកា នឹងតម្រូវឲ្យកុមារាខាងលើងូតទឹកជាប្រចាំ ឬយកទឹកលាបខ្លួនឲ្យមានសំណើមច្រើនដងក្នុងមួយថ្ងៃ ដើម្បីការពារកុំឲ្យមានការឈឺចាប់ខ្លាំង នៅពេលស្បែករបស់គេប្រែទៅជាស្ងួត។
កុមារា Jagannath
ហើយបច្ចុប្បន្ននេះ Jagannath  ត្រូបានគេផ្ដល់ឈ្មោះថ្មីមួយទៀតថា “ មនុស្សពស់ ” ដោយសារតែស្បែកដែលគ្របបដណ្ដប់លើរាងកាយរបស់គេ ប្រេះបែកចេញជាស្រកាធំៗពេញខ្លួនដូចជាពល់អីចឹង។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជម្ងឺមួយនេះធ្វើឲ្យ  Jagannath  មានការឈឺចាប់ជាខ្លាំង ដោយសារស្បែករបស់គេមានសភាពស្ងួត ហើយតឹងខ្លាំង ដែលជាហេតុពិបាកក្នុងការធ្វើចលនាផ្សេងៗ ដូចជាការដើរទៅណាមកណា ជាដើម។
ជើងកុមារា Jagannath
បើតាមការឲ្យដឹងពីលោក Prabhakar Pradhan ដែលត្រូវជាឪពុករបស់ Jagannath  ថា Jagannath  កូនប្រុសរបស់លោកបានទទួលរងនូវជំងឺនេះតាំងពីគេនៅតូចម្ល៉េះ ហើយមកទល់នឹងពេលនេះ គ្មានការព្យាបាលណាដែលអាចជួយសង្គ្រោះគេបានឡើយ។ មួយវិញទៀត លោកក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលគេនោះដែរ លោកមានលទ្ធភាពត្រឹមតែទិញក្រែមលាប និងថ្នាំកាត់បន្ថយជំងឺមួយនេះប៉ុណ្ណោះ។
កុមារា Jagannathជាមួយគ្រួសា
គួររម្លឹកផងដែរថា ចំពោះកុមារដែលកើតជំងឺប្រភេទនេះ (Lamella ichthyosis) ស្បែករបស់គេភាគច្រើន មានសភាពគ្រើមជាស្រកា ហើយគេច្រើនតែប្រៀបប្រដូចទៅនឹងស្រកាត្រី ឬសត្វល្មូនជាដើម។ លើសពីនេះទៅទៀត កុមារក៏អាចប៉ះពាល់ដល់បញ្ហាផ្លូវដង្ហើម ងាយខូចទ្រង់ទ្រាយសន្លាក់ និងសក់មួយចំនួនត្រូវបាត់បង់ផងដែរ៕