អ៊ីរ៉ាក់ កំពុងពិភាក្សាទិញប្រព័ន្ធការពារមីស៊ីល​របស់រុស្ស៊ី ស្របពេលអាមេរិកបរិសេធ​​មិនព្រមដកកងទ័ព ចេញពីប្រទេសនេះ ​​(មានវីដេអូ)

  • អង្គារ ១៤ មករា, ២០២០ ១៤:៤១
អ៊ីរ៉ាក់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់​បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះកំពុងចរចាទិញប្រព័ន្ធការពារមីស៊ីល S-300 របស់រុស្ស៊ី។
ប្រព័ន្ធការពារមីស៊ីល S-300
តាមការពិត​ អ៊ីរ៉ាក់បានព្យាយាមពិភាក្សា​ទិញប្រព័ន្ធ​ការពារមីស៊ីល​នេះ ពីប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៧ មកម្ល៉េះដូចគន្លងចាស់របស់តួកគី ប៉ុន្តែត្រូវបានរាំងស្ទះក្រោយ​សហរដ្ឋអាមេរិក។ គេនៅចាំបានថាតួកគីក៏ធ្លាប់បានបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីដែរ ហើយបានក្លាយជាសកម្មភាពមួយ​កាន់តែមានភាពតានតឹង​រវាងតួកគីជាមួយសហរដ្ឋអាមេរិក។
ប្រព័ន្ធការពារមីស៊ីល S-300
សមាជិកក្រុមប្រឹក្សារដ្ឋក្រសួងការពារជាតិរុស្ស៊ីលោក Igor Kurushchenko បាននិយាយថា ​ក្រោយការស្លាប់របស់មេបញ្ជការជាន់ខ្ពស់​ប្រទេសអ៊ីរ៉ង់​ ​វាគឺ​បានបង្ហាញយ៉ាងច្បាស់ពីតម្រូវការសម្រាប់ប្រទេសអ៊ីរ៉ាក់ ​ដែលត្រូវតែមាន​ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អ៊ីរ៉ាក់ត្រូវតែអាចការពារខ្លួនពីមីស៊ីលដែលបាញ់ចេញពីអាមេរិកនិងអ៊ីរ៉ង់។
ប្រព័ន្ធការពារមីស៊ីល S-300
ការចរចានៅតែបន្ត បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដកាលពីថ្ងៃទី ២ ខែមករា ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qassem Soleimani ។ ​ការ​វាយប្រហារនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោក Soleimani បានរៀបចំកុប្បកម្មហឹង្សានៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ។​​
ប្រព័ន្ធការពារមីស៊ីល S-300
​យោងតាមមន្រ្តីរដ្ឋបាលបានឱ្យដឹងថា​ វាគឺជាពេលវេលាដើម្បីការពារការវាយប្រហារដែលនឹងមកដល់​ចំពោះកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ ​ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានអំពាវនាវម្តងហើយម្តងទៀតឱ្យកងកម្លាំងសហរដ្ឋអាមេរិកត្រូវចាកចេញពីប្រទេស  ប៉ុន្តែសំណើ​មួយនេះ ត្រូវបានច្រានចោលពីសំណាក់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក៕
ប្រព័ន្ធការពារមីស៊ីល S-300