ទស្សនារឿង «វិញ្ញាណអនាថា» ក្នុងរោងភាពយន្តថ្ងៃនេះ ជាមួយមិត្តពូកែស្រែករបស់អ្នក! (មានវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្ត “វិញ្ញាណអនាថា” មានចាក់បញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី១៣ ខែមករានេះហើយ។ ខ្សែភាពយន្តដ៏រន្ធត់មួយនេះនឹងធ្វើឱ្យប្រិយមិត្តដែលចូលចិត្តទស្សនាខ្សែភាពយន្តបែបរន្ធត់ និងព្រឺព្រួច ពេញចិត្តជាក់ជាមិនខាន។
រឿង «វិញ្ញាណអនាថា»
ខ្សែភាពយន្ត “វិញ្ញាណអនាថា” និយាយអំពីព្រលឹងខ្មោចអនាថាមួយ ដែលបានចូលសន្ឋិតនៅក្នុងខ្លួនរបស់ក្មេងម្នាក់។ ហេតុផលដែលព្រលឹងដ៏កាចសាហាវមួយនេះ សន្ឋិតក្នុងខ្លួនក្មេងម្នាក់នេះគឺមកពីក្មេងម្នាក់នេះពោរពេញទៅដោយក្ដីស្រលាញ់ ដែលវាជាអ្វីដែលព្រលឹងអសូរកាយដូចជាពួកគេប្រែទៅជាកំណាច និងចងអាឃាតមនុស្សនៅជុំវិញខ្លួន។ អ្វីដែលជាហេតុផលធ្វើឱ្យអ្នកទស្សនាគ្រប់រូបមិនគួរខកខានទស្សនានូវខ្សែភាពយន្តដ៏រន្ធត់នេះ គឺខ្សែភាពយន្តនេះបានជាប់ចំណាត់ថ្នាក់ខ្សែភាពយន្តបែបរន្ធត់ប្រចាំឆ្នាំថែមទៀតផង។ចង់ដឹងថា តើខ្សែភាពយន្ត “វិញ្ញាណអនាថា” រន្ធត់ និងគួរឱ្យខ្លាចកម្រិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តថ្ងៃនេះ៕
រឿង «វិញ្ញាណអនាថា»
ទស្សនា Trailer នៅទីនេះ៖ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodiaហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។