បច្ចេកទេសពិតៗ! Ronaldo លេងមួយក្បាច់នេះ ធ្វើស៊ី Smalling ឡើងសាហាវ (មានវីដេអូ)

  • អង្គារ ១៤ មករា, ២០២០ ១៦:០៤
អ៊ីតាលី៖ ក្រោយផ្លាស់ពីក្លិបបិសាចក្រហម Manchester United ទៅចូលរួមជាមួយ Roma ក្រោមលក្ខខណ្ឌខ្ចីជើង នៅរដូវកាលនេះខ្សែការពារកណ្ដាលកីឡាករ Chris Smalling បានបង្ហាញទម្រង់លេងយ៉ាងល្អនៅលើទឹកដីអ៊ីតាលី និងត្រូវបានក្លិប Roma ចង់ទិញផ្ដាច់ថែមទៀត។ យ៉ាងណាមិញ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្នុងការប្រកួតក្របខណ្ឌ Serie A រវាង Roma និង Juventus ខ្សែការពារវ័យ ៣០ឆ្នាំរូបនេះត្រូវបានខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើស៊ីដោយបង្វិលខ្លួនញាក់បាល់ដាច់ចង្កេះយ៉ាងល្អ បន្ទាប់ពីរូបគេព្យាយាមចូលដណ្ដើមបាល់។
Ronaldo ញាក់ Smalling
គួរឲ្យដឹងដែរថា​ នៅក្នុងការប្រកួតនោះក្រុមភ្ញៀវ Juventus បានយកឈ្នះម្ចាស់ផ្ទះ Roma ដោយលទ្ធផល ១ទល់នឹង២ ហើយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក៏រកបាន ១គ្រាប់ផងដែរ៕ចង់ឃើញថា Ronaldo ធ្វើស៊ីចង្កេះ Smalling យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖