ក្រុមហ៊ុន FORD បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត – Ford Driving Skills for Life» !

  • អង្គារ ១៤ មករា, ២០២០ ១៦:៣៨
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life» នៅក្នុងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង  ដោយមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់។
វគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
កម្ពុជាជាប្រទេសទី ៤០ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី «សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life» នេះជាលើកទី ៣​ ហើយ ដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការ និងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជន Ford បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។
វគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖
១. បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរ ឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ
២. បង្រៀនអ្នកបើកបរអំពីបច្ចេកទេស នៃការថែទាំយានយន្ត
៣. ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។
វគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាង ២០ ឆ្នាំ) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើង ដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និងការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។
វគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
វគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖