ទ្រាំមិនបាន Mourinho ចេញមុខនិយាយត្រង់ៗថា លោកមិនបានច្រណែនក្លិបទាំងពីរនេះទេ

  • អង្គារ ១៤ មករា, ២០២០ ១៦:៤៩
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បាននិយាយថាក្លិបរបស់លោកគឺខុសគ្នាជាមួយ Liverpool និង Manchester City។ លោក Jose Mourinho បានប្រាប់ថាលោកមិនបានច្រណែនចំពោះកីឡាកររបស់ Liverpool និង Manchester City នោះឡើយ ព្រោះ Spurs គឺជាការងារផ្សេងគ្នា។
លោក Jose Mourinho
បច្ចុប្បន្ន Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែព្យាយាមប្រជែងពាន Premier League ជាថ្មី ខណៈ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp កំពុងតែឈរនៅកំពូលតារាង ដោយដាច់ពីក្រុមលេខ២ ចំនួន ១៤ពិន្ទុ និងចំណេញមួយប្រកួតនៅក្នុងដៃ។ ងាកមកមើល Spurs ដែលស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho តាំងពីខែវិច្ឆិកាមក គិតត្រឹមសប្ដាហ៍ទី២២នេះ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ៨។ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានឲ្យដឹងថាក្រុមរបស់លោកមិនអាចទៅប្រៀបធៀបជាមួយ Liverpool និង Man City នោះទេ។
លោក Jose Mourinho
អ្នកចាត់ការទូទៅរហស្សនាម Special One បានបន្តទៀតថា៖