វីរៈ និច ត្រូវគេថា តារាសាច់សខ្លាំង ដូចក្រដាស

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រី វីរៈ និច កាន់តែទទួលបានការចាប់អារម្មណ៍​ខ្លាំង ពីសំណាក់មហាជន ជាមួយនឹង រូបសម្រស់ និង​បទចម្រៀងរបស់នាង​ ដែលចេញជាបន្តបន្ទាប់។ជាក់ស្តែង សូម្បីតែមុខមាត់ និងការតុបតែងខ្លួនរបស់ តារាស្រីរូបនេះ ក៏មានលក្ខណៈខុសប្លែកជាងពីមុនផងដែរ ដែលលេងខ្លួន ទាន់សម័យ និងស៊ិចស៊ីបន្តិចបន្តួចផងដែរ ដោយសារតែ ពេលនេះ នាងក៏មានវ័យល្មមសមគួរ​​ ដែលគួរតែតែងខ្លួនបែបនេះ។ជាពិសេស អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ សាច់របស់ វីរៈ និច កាន់តែ​ខ្ចីល្វក់ ដូចបណ្តូលចេកយ៉ាងដូច្នោះដែរ ហើយនៅពេលនាង​ស្លៀកឈុតបញ្ចេញសាច់ ឬសាច់ខ្នងជាដើម​បានធ្វើឲ្យហ្វេន លួចសរសើរមិនដាច់ពីមាត់ ដែលសចង់ស្មើក្រដាសទៅហើយ។ យ៉ាងណាមិញ សាច់ដ៏ស្រស់ស្អាត គួបផ្សំនូវការ ថែរក្សា​ការពារ និង ការទទួលទានរបបអាហារមួយចំនួន ទើបធ្វើឲ្យ សាច់របស់​វីរៈ និច មើលទៅ សស្អាត បែបធម្មជាតិ យ៉ាងដូច្នោះ៕
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច