ស្រីៗត្រូវចាំ ស្រឡាញ់គេព្រោះតែគេចិត្តបាន កុំស្រឡាញ់គេដល់ថ្នាក់ឱ្យគេបានចិត្តឱ្យសោះ

ស្រឡាញ់គឺស្រឡាញ់ហើយ តែចាស់ៗច្រើនតែនិយាយថា " ស្រឡាញ់ប៉ុនណាក៏ដោយ កុំស្រឡាញ់ដល់ថ្នាក់ឱ្យគេដឹងចិត្ត " បើគេដឹងចិត្តយើងហើយ គេធ្វើបាបចិត្តយើងបានយ៉ាងងាយ ព្រោះមនុស្សប្រុសខ្លះ ពេលដឹងថាយើងស្រឡាញ់គេខ្លាំង គេនឹងបានដៃបានចិត្ត គិតថាយើងនេះ អត់គេមិនបាន​ ខ្វះគេមិនបាន។
រូបតំណាង
ស្រីៗ បើស្រឡាញ់នរណាម្នាក់ ត្រូវតែស្រឡាញ់លើចិត្តគំនិតដ៏ល្អ បរិសុទ្ធរបស់គេ កុំសម្លឹងមើលតែរូបខាងក្រៅ ទ្រព្យសម្បត្តិ ឬសម្ភារនិយមរបស់គេ គ្រប់យ៉ាងវាមិនអាចឋិតថេរឡើយ។ ស្រឡាញ់ព្រោះគំនិតគេល្អ ស្រឡាញ់ព្រោះគេជាមនុស្សចិត្តបាន តែទោះស្រឡាញ់ខ្លាំងយ៉ាងណា ក៏កុំបង្ហាញឱ្យគេដឹងអស់ពេក នាំតែគេបានចិត្ត ដឹងចំណុចខ្សោយរបស់យើង។
រូបតំណាង
ការបង្ហាញក្ដីស្រឡាញ់ឱ្យគេដឹងអស់ពេក មិនមែនជារឿងល្អទេ ព្រោះអ្នកដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុតគឺជាយើងខ្លួនឯង។ ស្រឡាញ់គេខ្លាំងយ៉ាងណា ស្មោះចំពោះគេប៉ុនណា ក៏មិនអាចព្រោះតែគេ បែរជាធ្វើបាបខ្លួនឯង ឬផ្ដល់ឱកាសឱ្យគេមកធ្វើបាបចិត្តកាយយើងបានឡើយ ឱ្យចេះស្រឡាញ់ បារម្ភ និងមើលថែផ្លូវចិត្តខ្លួនឯងឱ្យបានល្អ នៅពេលដែលចិត្តគំនិតយើងរឹងមាំ មិនត្រេកត្រអាល ជ្រួលច្រាលនឹងការស្រឡាញ់នេះហើយ នោះមិនមានអ្នកណាមកធ្វើបាបចិត្តយើងបានទេ ជាពិសេសគឺ មនុស្សដែលយើងស្រឡាញ់ ជឿជាក់ និងទុកចិត្តខ្លាំងនេះឯង។
រូបតំណាង
ក្ដីស្រឡាញ់ស្មោះពិតប្រាកដ មិនបាច់បង្ហាញឱ្យគេដឹងអស់ពេកក៏បានដែរ សំខាន់ឱ្យតែយើងស្មោះចំពោះមនុស្សដែលយើងស្រឡាញ់ ត្រង់ចំពោះគេ ស្រឡាញ់តែគេម្នាក់ នៅពីមុខបែបណា ក្រោយខ្នងក៏បែបហ្នឹង ស្រឡាញ់មួយដឹងមួយ ស្មោះចំពោះមនុស្សតែម្នាក់ គឺគ្រប់គ្រាន់ហើយ៕ខ្មែរឡូតសូមរក្សាសិទ្ធិ