ការស្រាវជ្រាវ៖ សត្វអំពិលអំពែកអាចប្រឈមនឹងការផុតពូជ​ដោយ​សារ​ពន្លឺភ្លើងអំពូល

សត្វអំពិលអំពែកនឹងត្រូវបាត់បង់ជម្រក ដូចដែលសត្វល្អិតដទៃទៀតដែរ ពួកវាកំពុងប្រឈមមុខនឹង​ការគំរាមកំហែងកាន់តែខ្លាំងឡើងពីការបាត់បង់ទីជម្រក ដោយសារតែថ្នាំសំលាប់សត្វល្អិត និង ការបំពុលពីសារធាតុគីមី។ ប៉ុន្តែអ្វីដែលជាបញ្ហាលំបាកបំផុតសម្រាប់ពួកវាក្នុងការបន្តពូជនោះគឺការបំពុលដោយភ្លើងពន្លឺ។ សត្វអំពិលអំពែកវាប្រើថាមពលពន្លឺ ពិសេសគឺការធ្វើដំណើរជាគូ៖ សត្វអំពិលអំពែកឈ្មោលនឹងផ្តល់ពន្លឺជាសញ្ញារបស់វា ទៅកាន់សត្វអំពិលអំពែកញី និងឆ្លើយតប​ទៅនឹងជាមួយពន្លឺនោះដើម្បីបង្ហាញថា ពួកវាមានអារម្មណ៍ជាមួយគ្នាទៅវិញទៅមក។
 បញ្ហាទាំងអស់នេះកើតចេញពីទីក្រុងធំៗ ៖ ពន្លឺចែងចាំងត្រូវបានសាយភាយក្នុងបរិយាកាសហើយអាចឆ្លុះបញ្ចាំងពីទីរហោស្ថាន ប៉ុន្តែពន្លឺភ្លឺដែលចេញពីផ្ទាំងប៉ាណូ អំពូលភ្លើងតាមដងវិថី អំពូលភ្លើងក្រៅផ្ទះ កំពុងជ្រៀតជ្រេក និងធ្វើឱ្យមានផលប៉ះពាល់ដល់ការបន្តពូជរបស់ពួកវា។ ទាំងនេះគឺជាផ្នែកមួយនៃការសិក្សាដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងទស្សនាវដ្ដី BioScience ។
បើយោងទៅតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Tufts និង សហភាពអន្តរជាតិដើម្បី​អភិរក្សធម្មជាតិ​បាននិយាយថា សត្វអំពិលអំពែកអាចប្រឈមនឹងការផុតពូជជាសកល ដោយសារតែការគំរាមកំហែងជាច្រើនរួម​មានការ​បំពុលដោយពន្លឺ  ថ្នាំសម្លាប់សត្វល្អិត និង បំពុលដោយសារជាតិគីមី។ អ្នកនាង សារ៉ាអិមឡឺវីសេជាសាស្រ្តាចារ្យជីវវិទ្យានៅសកលវិទ្យាល័យTufts និង ជាអ្នកដឹកនាំការស្រាវជ្រាវលើការសិក្សានេះថា សត្វល្អិតជាច្រើនត្រូវបានរងផលប៉ះពាល់ដោយការបាត់បង់ទីជម្រក ប៉ុន្តែសត្វអំពិលអំពែកមានផលប៉ពាល់​ខ្លាំងជាងសត្វដទៃ។ អ្នកស្រីបានបន្តទៀតថា“ សត្វអំពិលអំពែកខ្លះទទួលរងផលប៉ះពាល់ខ្លាំងដោយសារ ការវាបាត់បង់ជម្រករបស់វា ជាពិសេសវាត្រូវការកន្លែងសាកសមដើម្បីបំពេញវដ្តជីវិតរបស់ពួកវា” ៕