សាមញ្ញ តែមានប្រសិទ្ធភាព! ចង់បានសុខភាពល្អ និងរស់បាន​យូរ មកសាក​វិធីងាយៗទាំង ៧យ៉ាងនេះ

  • សុក្រ ០៧ កុម្ភៈ, ២០២០ ១៤:៣៨

ការស្រាវជ្រាវកាន់តែច្រើនបង្ហាញពីគន្លឹះដើម្បីសុខភាពល្អគឺជាអ្វីដែលអ្នកជំនាញហៅថា“ ថ្នាំព្យាបាលរបៀបរស់នៅ”  និងធ្វើការផ្លាស់ប្តូរលើរបបអាហារ ការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងស្ត្រេស។១. ការគិតវិជ្ជមានការបង្ហាញឥរិយាបថវិជ្ជមានគឺធ្វើឱ្យអ្នកមានសុខភាពល្អ ជួយកសាងប្រព័ន្ធភាពស៊ាំ និងបង្កើនសុខភាពទូទៅ។ ដោយសាររាងកាយរបស់អ្នកត្រូវការលើអ្វីដែលអ្នកគិត ដូច្នេះត្រូវផ្តោតលើភាពវិជ្ជមាន។
២. បរិភោគបន្លែ ញ៉ាំបន្លែអោយបានច្រើនដូចជា ខាត់ណា ស្ពៃ ការ៉ុត ប៉េងប៉ោះ ទំពាំងបាយជូ និងស្លឹកបៃតង ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹមដែលមានឥទ្ធិពលបំផុតដល់សុខភាព។
៣. អាហារលើសពី ២ មុខឡើងការបរិភោគអាហារបានច្រើនវានឹងជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់រក្សាភាពត្រជាក់ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងជៀសវាងការឃ្លាន ហើយអ្នកនឹងមានថាមពលពេញមួយថ្ងៃផងដែរ។
៤. ការរស់នៅប្រចាំថ្ងៃធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃអាចឱ្យសម្ពាធឈាមដំណើរការល្អ ធ្វើឱ្យប្រសើរឡើងនូវសាច់ដុំ គ្មានខ្លាញ់ កាត់បន្ថយកូលេស្តេរ៉ុល និងបង្កើនដង់ស៊ីតេឆ្អឹង។
៥. ដេកឱ្យបានគ្រប់គ្រាន់ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង សភាពរាងកាយរបស់អ្នកក៏ទ្រុឌទ្រោម ហើយខាងផ្នែកបញ្ញាវិញក៏មានការអន់ថយដែរ។ ដូច្នេះអ្នកត្រូវគេងបានគ្រប់គ្រាន់ ទើបធ្វើឱ្យអ្នកមានសុខភាពល្អ។
៦. ផ្តល់ឱ្យខ្លួនអ្នកនូវការសម្រាកអស់កម្លាំង អារម្មណ៍មិនល្អ ការមិនសប្បាយចិត្ត ការធ្លាក់ទឹកចិត្ត និងការកើនឡើងអរម៉ូនអើសស្ត្រូសែនគឺជារោគសញ្ញាមួយចំនួននៃរោគសញ្ញាដែលហួសកម្រិត។ ដូចនេះអ្នកគួរចេះរកពេលវេលាសម្រាក់ខ្លះ ទើបវាជាការប្រសើរ។
៧. គិតសាមញ្ញគិតងាយៗ កុំប្រើអារម្មណ៌ ឬក៏គិតរឿងរ៉ាវណាដែលស្មុគស្មាញ ព្រោះគិតច្រើនពេកអាចបណ្តាលឱ្យយើងមានបញ្ហាខាងស្មារតីបាន តែអ្វីដែលសំខាន់គឺកុំយកសម្តីរបស់អ្នកដ៏ទៃមកគិត វាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ និងបាត់បង់សតិបាន៕