ស្រ្តីមានបញ្ហាទាំងប៉ុន្មាននេះ មិនគួរញ៉ាំថ្នាំគ្រាប់ពន្យារកំណើតឡើយ!

សម្រាប់​ស្ត្រី​ដែល​ចង់​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ថ្នាំ​គ្រាប់ គួរតែ​ដឹង​ថា​ខ្លួន​ឯង​ថា មាន​នៅ​ក្នុង​ប្រភេទ​នោះ​អត់ ព្រោះ​បើ​មាន យើង​មិន​អាច​លេប​ថ្នាំ​បាន​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្ថិត​ក្នុង​សភាព​ទាំង​នេះ គឺ​មិន​អាច​ទទួល​សេវា​ពន្យារ​កំណើត ដោយ​ថ្នាំ​គ្រាប់ឡើយ៖– ដឹង ឬ​សង្ស័យ​ថា​ខ្លួន​កំពុង​មាន​ផ្ទៃពោះ
– មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស​ខុស​ធម្មតា
– មាន​ជំងឺ​ខាន់​លឿង
– ដោះ​មាន​ដុំ​សាច់
– អាយុ​ច្រើន​ជាង ៣៥ ឆ្នាំ
– ជក់​បារី
– មាន​សម្ពាធ​ឈាម​ខ្ពស់
– មាន​ជំងឺ​បេះដូង
– ឈឺ​ក្បាល​មាន​ប្រកាំង​មួយ​ចំហៀង​ក្បាល
– ស្លាប់​អវយវៈ
– កំពុង​ព្យាបាល​ជំងឺ
– ធ្លាប់​ដាច់​សរសៃ​ឈាម​ខួរក្បាល។លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា មុន​ទទួល​សេវា​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ចៀសវាង​ធ្វើ​អ្វី​តាម​ចិត្ត​ឯង ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អ្វី​មួយ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet