បើមិនចង់កើតជំងឺមហារីក គួរជៀសវាងការបរិភោគអាហារទាំង១០ប្រភេទនេះ!

សព្វថ្ងៃនេះយើងកំពុងប្រឈមនឹងចំណីអាហារដែលសំបូរដោយសារធាតុគីមី សារធាតុញៀន និងសារធាតុដែលបង្កជាមហារីកយ៉ាងច្រើន។ តែអ្វីដែលអាក្រក់បំផុតនោះគឺ យើងប្រហែលជាមិនដឹងថាចំណីអាហារដែលយើងកំពុងញ៉ាំប្រភេទណាដែលមានផ្ទុកសារធាតុដែលអាចបង្កជាជំងមហារីកនោះឡើយ។ ខាងក្រោមនេះជាប្រភេទអាហារដែលយើងគួរជៀសវាងរួមមាន៖ ១. ប្រេងឆ្អែត                                                                                                  ប្រេងឆ្អែតមាននៅក្នុងអាហារគ្រប់ប្រភេទ ដូចជាអាហារដែលបានវេចខ្ចប់ អាហារសម្រន់។ ប្រេងទាំងនេះមិនត្រូវបានគេណែនាំឱ្យប្រើទេព្រោះខ្លាញ់បែបនេះនឹងបណ្តាលឱ្យកើតមានជំងឺមហារីកជាច្រើនប្រភេទ។
ខ្លាញ់ឆ្អែត
២. ពោតលីង                                                                                              ពោតលីងដែលយើងញ៉ាំអាចផ្ទុកប្រេងឆ្អែត ដែលនោះជាហេតុនាំឱ្យបង្កជាជំងឺមហារីកសួត។
ពោតលីង
៣. សាច់កែច្នៃ ​​​​​​​​​​​​​​​​​                                                                  សាច់កែច្នៃត្រូវបានផ្ទុកនូវសារធាតុដែលបង្កគ្រោះថ្នាក់គ្រប់ប្រភេទ។ សម្រាប់ជំហានដំបូងសត្វអាចត្រូវបានគេប្រើថ្នាំសំលាប់សត្វល្អិត ឬ GMOs ។ ប៉ុន្តែជារឿយៗគេប្រើសារធាតុ nitrates ដើម្បីការពារសាច់កុំឲ្យខូចគុណភាព ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់បំផុត។
សាច់កែច្នៃ
 ៤. Hot Dog                                                                                                             Hot Dogs ជាអាហារថ្ងៃត្រង់ដ៏ពេញនិយមសម្រាប់យុវវ័យ ក៏ប៉ុន្តែវាជាកត្តាដែលបង្កជំងឺមហារីកផងដែរ វាក៏ផ្ទុកនូវសូដ្យូមផូស្វាតដែលជាឃាតករ និងមានមនុស្សជាង ៣៤,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែប្រភេទសាច់កែច្នៃ។
Hot Dogs
៥. សាច់ក្រហម ​​​​​​​​​​​​​​​​​​​                                  សាច់ក្រហមត្រូវបានគេបង្ហាញឱ្យឃើញថាបានបំផ្លាញស្រទាប់ខាងក្នុងនៃពោះវៀនធំ និងបង្កឱ្យមានជំងឺមហារីក។ ជាមួយគ្នានេះដែរអ្នកដែលបរិភោគសាច់ក្រហម ច្រើនតែបរិភោគបន្លែតិច ដែលបន្លែជួយប្រឆាំងនឹងជំងឺមហារីក។
សាច់ក្រហម
៦. សូដា និងបង្អែមផ្សេងទៀត ជាតិគ្លុយកូសដែលត្រូវបានគេរកឃើញនៅក្នុងផ្លែឈើគឺមិនមានផលប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែផ្ទុយទៅវិញស្ករសដែលត្រូវបានគេកែច្នៃអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសគឺវាបង្កជាជំងឺមហារីក។
ដូណាត់
៧. ត្រីចិញ្ចឹម ត្រីចិញ្ចឹមភាគច្រើនផ្ទុកដោយថ្នាំអង់ទីប៊ីយូទិច ថ្នាំសំលាប់សត្វល្អិត និងសារធាតុគីមី។ ការបរិភោគត្រីដែលចាប់បានស្រស់អាចធ្វើឱ្យមានភាពល្អប្រសើរសម្រាប់រាងកាយរបស់យើង។
សាច់ត្រីចិញ្ចឹម
៨. អាហារកំប៉ុង                                                                    សារធាតុដែលបំផ្លាញសុខភាពដ៏ធំបំផុតក្នុងអាហារកំប៉ុងគឺ BPA។ សារធាតុគីមីដែលប្រើក្នុងកំប៉ុង និងដបបានផ្ដល់ផល់ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបង្កជាជំងឺមហារីកជាពិសេសគឺជំងឺមហារីកសុដន់។
អាហារកំប៉ុង
. គ្រឿងស្រវឹង                                                វាគឺជាការពិតដែលគេដឹងថាការផឹកសុរានឹងបង្កជាហានិភ័យយ៉ាងខ្លាំង។ ការស្រាវជ្រាវយ៉ាងទូលំទូលាយបានបង្ហាញថា ស្រាមានទំនាក់ទំនងទៅនឹងការបង្កជំងឺមហារីកជាច្រើនប្រភេទ។ ទោះបីជាមិនទាក់ទងនឹងជំងឺមហារីកក៏ដោយប្រហែលជា ៣.៥% នៃការស្លាប់របស់អាមេរិកគឺទាក់ទងនឹងគ្រឿងស្រវឹង។
គ្រឿងស្រវឹង
១០. អាហារជ្រក់ ឬ ផ្អាប់ តើរាល់អាហារដែលយើងទិញពីទីផ្សារនោះគឺពិតជាមានផ្ទុកសារធាតុបង្កជំងឺមហារីកមែនទេ? ការសិក្សាថ្មីមួយបានបង្ហាញថា ម្ហូបអាហារជ្រក់ ឬ​ ផ្អាប់បានបង្កជាជំងឺមហារីកក្រពះដែលមិនអាចប្រកែកបាន៕
អាហារផ្អាប់ ឬ ជ្រក់