ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយ បាន​បង្កើតកម្មវិធីផែនទី ដែលអាចបង្ហាញពីទីតាំងរបស់អ្នកជំងឺឆ្លងវីរុសកូរ៉ូណា

ចិន៖ យោងតាមគេហទំព័រសារព័ត៌មានបច្ចេកវិទ្យាចិន Abacus បានរាយការណ៍កាលពីថ្ងៃសុក្រ ថា Baidu ដែលជាក្រុមហ៊ុនយក្សផ្នែកខាងស្រាវជ្រាវបច្ចេកវិទ្យារបស់ប្រទេសចិន ​​បានបង្កើតកម្មវិធីផែនទី​ពិសេសមួយ មានឈ្មោះថា Baidu Map ​ដែលវាអាចបង្ហាញពីទីតាំងទាំង​អ្នកដែលមានផ្ទុកវីរុសកូរ៉ូណា និង​អ្នក​សង្ស័យ​ថាបានឆ្លងវីរុសកូរ៉ូណា។
ផែនទីតាមដានអ្នកទីតាំងអ្នកផ្ទុកវីរុសកូរ៉ូណា
​ផែនទីមួយនេះក៏អាចបង្ហាញពីទិន្នន័យ​ផ្ទាល់នៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ក៏ដូចជាតាមតំបន់កកស្ទះចររាចរណ៍ផ្សេងៗទៀត។ ផែនទីនេះនឹងអាចជួយមនុស្សរាប់លាននាក់នៅក្នុងទីក្រុង​ ដើម្បីបញ្ឈប់ការរីករាលដាលនៃ​វីរុសដ៏កាចសាហាវនេះ។
កម្មផែនទីរបស់ក្រុមហ៊ុន baidu
​ស្របពេលជាមួយគ្នានោះដែរ​  ក្រុមហ៊ុន​ផ្នែកសុត្ថិភាពតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់ចិន Qihoo 360 ក៏បាន​ចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែរ ដោយ​ការបង្កើតកម្មវិធីផែនទី ដែលមានមុខងារពិសេសមួយ​ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើល ថាតើពួកគេកំពុងធ្វើដំណើរ​ក្នុងរថភ្លើង ឬយន្តហោះ ជាមួយអ្នកដែលបានឆ្លងវីរុស​កូរ៉ូណា​ឬយ៉ាងណា។ 
ក្រុមហ៊ុន​ផ្នែកសុត្ថិភាពតាមអ៊ីនធឺណិត​ Qihoo 360
 យោងតាមគេហទំព័រសារព័ត៌មាន Abacus បានឱ្យដឹងទៀតថា គេក៏នៅមិនទាន់ច្បាស់នៅឡើយថាតើ ក្រុមហ៊ុនបច្ចេកវិទ្យា Baido និង Qihoo 360 អាចធ្វើការប្រមូលទិន្ន័យរបស់អ្នកជំងឺ ក៏ដូចជាទីតាំងរបស់​ពួកគេដោយរបៀបណា។ ហើយក្នុងនោះដែរ គេហទំព័រសារព័ត៌មាន Abacus ក៏នៅមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរខាងលើនេះ​ដែរ។
ដំណើរទាំងអស់ត្រូវឆ្លងកាត់ការវាស់កំដៅ ដើម្បីរកមើលវីរុសកូរ៉ូណា
បញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតបានចូលរួមដោះស្រាយបញ្ហា ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះដែរ។ ហើយបើគិតរហូតមកដល់ពេលនេះវាបានឆក់យកជីវិតមនុស្សជាង ៧២៧នាក់ និងអ្នកឆ្លងជាង ៣៤៨៧២​ នាក់ផ្សេងទៀត៕
ពលរដ្ឋចិនទាំងអស់ត្រូវពាក់ម៉ាស ដើម្បីទប់ស្កាត់ការវីករាលវីរុសកូរ៉ូណា