វិធីម៉ាស្សាបាតជើងជាង២នាទី ជួយដោះស្រាយបញ្ហាគេងមិនលក់!

គេង​ពុំ​លក់​អាច​ជា​បញ្ហា​​​​មួយ សម្រាប់​គ្នា​យើង​មួយ​ចំនួន ហើយ​អាច​ប្រើ​វិធី​សាស្រ្ត​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​។ ជា​មួយ​គ្នា​នេះ លោក​ស្រី Michele Stevens អ្នក​ជំនាញ​​ផ្នែក​ម៉ាស្សា​បាត​ជើង ដើម្បី​​ព្យាបាល​​បញ្ហា​សុខភាព​ នៅ​​​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​ណែ​នាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ជា​គន្លឹះ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​ ​៖១. ម្រាម​​មេជើងអ្នក​អាច​ចាប់​​ផ្តើម​ម៉ាស្សា​ដោយ​​ អង្អែល​ម៉ាស្សា​​ជា​ចលនា​រង្វង់ លើ​ម្រាម​​មេជើង​។ បន្ទាប់​មក​សង្កត់​វា​ជាប់​រយៈ​ពេល​២​ ទៅ​៣​វិនាទី។២. ផ្ទៃ​​ម្រាម​​មេជើង (ផ្នែក​បាត​ជើង)ម៉ាស្សា​លើ​ម្រាម​មេជើង​ ដោយ​យក​ម្រាម​ដៃ​​ធ្វើ​ចលនា​ម៉ាស្សា​រុញ​ពី​ក្រោម​ឡើង​លើ​ម្រាម​ជើង​ម្ខាង រួច​បន្ត​ទៅ​​ជើង​ម្ខាង​ទៀត។ ធ្វើ​ចលនា​​ម៉ាស្សា​ បែប​នេះ​បាន​ប្រហែល​៣​ដង។៣. ប្រអប់​ជើង (ផ្នែក​បាត​ជើង)ចាប់​​ម៉ាស្សា​លើ​បាត​ជើង​យើង​ ដោយ​យក​ម្រាម​ដៃ​​ធ្វើ​ចលនា​ម៉ាស្សា​រុញ​ពី​ក្រោម​ទៅ​លើ រួច​ចុច​​សង្កត់​តិច​ៗ​គ្រប់​ផ្នែក​លើ​បាត​ជើង។ ធ្វើ​បែប​នេះ ប្រហែល​៣​ដង។ ជា​មួយ​គ្នា​នោះ យើង​ក៏​អាច​អនុវត្ត​​ចលនា​ដក​ម្រាម​ជើង ដើម្បី​សម្រួល​សរសៃ​​ផង​ដែរ ដែល​ការ​ធ្វើ​បែប​នេះ លោក​ស្រី Michele Stevens ណែ​នាំ​​ថា ជួយ​សម្រួល​​ចំនុច​ភ្ញោច​ទៅ​ខួរ​ក្បាល ដើម្បី​សម្រាក ជួយ​ឱ្យ​គេង​លក់​ស្រួល ដោយ​ប្រើ​ពេល​ត្រឹម​តែ​ជាង​២​នាទី​៕ ​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet