realme 5i ប្រកាសលក់នៅថ្ងៃនេះហើយ នៅចាំអីទៀត!

ភ្នំពេញ៖ ស្មាតហ្វូន realme បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាផ្លូវការហើយកាលពីពេលថ្មីៗនេះ នោះគឺ realme 5i។ ថ្ងៃនេះ realme 5i បានចាប់ផ្តើមលក់លើកដំបូងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីម៉ូឌែលនេះត្រូវបានចេញផ្សាយរួចមក ហើយធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រំជើបរំជួលចំពោះទូរស័ព្ទកាមេរ៉ាភ្លោះដែលមានតម្លៃត្រឹមតែ 169 ដុល្លារ តែប៉ុណ្ណោះ។ ក្រៅពីកាមេរ៉ាភ្លោះ តើ realme 5i នឹងផ្តល់ជូនអ្វីបន្ថែមទៀត?
ស្មាតហ្វូន realm 5i
Snapdragon 665 AIE & 4GB RAM + 64GB ROMស្មាតហ្វូនម៉ូឌែល realme 5i ត្រូវបានបំពាក់ដោយឈីបប្រភេទ Snapdragon 665, Octa-core, រចនាសម្ព័ន្ធទម្រង់  64 bit, បង្កើនល្បឿនដល់ 2.0GHz។ ការរួមបញ្ចូលគ្នាទាំងអស់ផ្តល់នូវការការប្រតិបត្តិដ៏អស្ចារ្យ។ ឧបករណ៍អភិវឌ្ឍន៍រួមបញ្ចូលគ្នាត្រូវបានប្រើដើម្បីបន្ថែមទៅលើការអនុវត្តក្រាហ្វិច និងបង្កើនអាយុកាលថ្មនៅពេលលេងហ្គេម។ក្រៅពីកម្លាំង និងការសន្សំថាមពល បន្ទះឈីប Snapdragon ក៏ជះឥទ្ធិពលដល់កម្រិតរូបភាពផងដែរ។ ឈីប Snapdragon 665 ផ្ទុកនូវ Hexagon 686 DSP និង Hexagon Vector eXtensions (HVX) DSP ផ្តល់នូវការគាំទ្រកាន់តែខ្លាំងដល់មុខងារថតរូបរបស់កាមេរ៉ា។ វាផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រសើរជាងមុនជាមួយនូវទំហំ RAM 4GB និង ROM 64GB វាធានានូវប្រតិបត្តិការរលូននិងមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។
ស្មាតហ្វូន realm 5i
5000mAh ថាមពលថ្មធំខ្លាំងrealme 5i ត្រូវបានបំពាក់ដោយថាមពលថ្ម ដែលមានសមត្ថភាពខ្ពស់រហូតដល់ 5000mAh ដែលអាចទ្រទ្រង់បានរយៈពេល 30 ថ្ងៃ។ ដូចគ្នានេះផងដែរ realme 5i មានប្រព័ន្ធបញ្ញាសប្បនិមិត្ត AI freezer និងមុខងារសន្សំសំចៃថាមពលអេក្រង់ដែលមុខងារដ៏ពិសេសនេះមិនធ្លាប់មានបានដាក់ទៅលើស្មាតហ្វូនដែលនៅជួរខ្ទង់តម្លៃ នេះឡើយ។ អាយុកាលថ្មមានភាពប្រសើរជាងមុនដោយកម្មវិធីក្នុងស្មាតហ្វូនបន្ថែម។ បច្ចេកវិទ្យាដំណើរការ 11nm កម្រិតខ្ពស់ អនុញ្ញាតឱ្យដំណើរការស្វាតហ្វូនកម្លាំងខ្លាំង និងកាន់ថ្មបានយូរដោយសារតែការប្រើប្រាស់ថាមពលទាបបំផុត។ គួរបញ្ជាក់ផងដែរថា ថាមពលថ្មគឺ 5000mAh ដំណើរការរួមគ្នាជាមួយឆ្នាំងសាក 10W ដែលសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ហើយម៉ូឌែល realme 5i នេះធានាថាអ្នកនឹងទទួលបានបទពិសោធន៍ល្អ និងប្រសើរជាងមុន។
ស្មាតហ្វូន realm 5i
Quad Camerarealme 5i បានបន្តការបញ្ជាក់ស្តង់ដារនៃ realme 5 ស៊េរី នេះរួមមាន- កាមេរ៉ា 4គ្រាប់។ realme 5i មានលេនគោល 12MP, លេនទូលាយ 8MP, លេនថតបញ្ឈរ (Portrait) 2MP និងលេនម៉ាក្រូសម្រាប់ថតរូបជិត 2MP ក៏មានសេនស័រខាងមុខទំហំ 8MP ផងដែរ។ ក្នុងនោះកាមេរ៉ាក៏បំពាក់មុខងារថតពេលយប់ ឬទីងងឹត ដែលហៅថា (Super nightscape 2.0) មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដល់ការថតវីដេអូដែលមានលំនឹងល្អ គ្មានចលនាអង្រួននិងរង្គើរ ហើយវាក៏មានមុខងារសម្រាប់ថតវីដេអូយឺតៗ (slow motion) រហូតដល់ 240 FPS ទៀតផង។អេក្រង់ទំហំ 6.5 អ៊ីញអេក្រង់ធំ និងចាប់ប្លង់រូបភាពបានធំទូលាយអាចឱ្យអ្នកមើលឃើញកាន់តែធំជាងមុននៅពេលដែលអ្នកលេងហ្គេម មើលភាពយន្ត ឬជជែកកម្សាន្តជាវីដេអូ។ ជាមួយនឹងកម្រិតអេក្រង់ធំរហូតដល់ 89% ពីអេក្រង់ដល់តួរស្មាតហ្វូន, ស្នាមអុជតូចផ្ដល់ឱ្យអ្នកទទួលបានរូបភាពធំ និងច្បាស់។
ស្មាតហ្វូន realm 5i
Unique Design ការរចនាមានលក្ខណៈល្អពិសេសដូចដែលអ្នកបានឃើញពីការរចនានៅពេលនេះ realm 5i ផ្តល់ជូននូវការរចនាម៉ូដថ្មីដែលមាន 2 ពណ៌ គឺ forest green និង aqua blue។ ពន្លឺចែងចាំងបង្ហាញនូវថាមពល សក្ដានុពល បែបយុវវ័យសម័យថ្មី។ ពណ៌ទាំង 2 របស់ realme 5i មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ការរចនាបន្ថែមនូវសភាពគ្រើមៗ ដើម្បីផ្តល់ភាពងាយស្រួលពេលចាប់កាន់មិនប្រឡាក់ និងជាប់ស្នាមម្រាមដៃ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ។
ស្មាតហ្វូនrealm 5i
កម្មវិធីពិសេស និងកាដូជាច្រើនពេលនេះ realme 5i ក៏មានផ្តល់ជូនកាដូដ៏គួរឱ្យទាក់ទាញផងដែរដូចជា កាសស្តាប់ត្រចៀក និងស៊ីមកាត Smart ដែលភ្ជាប់គម្រោងធំហ្មងរហូតដល់ 12 សប្តាហ៍ ដោយចំណាយត្រឹមតែ 169 ដុល្លារ ប៉ុណ្ណោះ លោកអ្នកអាចទទួលបានកំពូលស្មាតហ្វូន និងកាដូដ៏មានអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប​​ តើលោកអ្នកនៅចាំអ្វីទៀត?