មើលបាល់ទាត់ញឹក! កុមារអាយុ ៨ឆ្នាំម្នាក់នេះ ខំរកលុយ​ធ្វើសប្បុរសធម៌ដូចកីឡាករបាល់ទាត់ Richard Sherman

  • អាទិត្យ ០៩ កុម្ភៈ, ២០២០ ១១:២៦
CNN៖ អ្នកប្រហែលជាធ្លាប់លឺពីតារាល្បី ៗ ឬក្រុមហ៊ុនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ​បរិច្ចាគលុយ​ដើម្បីដោះស្រាយបញ្ហាខ្វះខាតលុយកាក់របបអាហារថ្ងៃត្រង់របស់សិស្ស។ ប៉ុន្តែចម្លែកតែក្មេង Keoni Ching មកពីទីក្រុង Vancouver រដ្ឋវ៉ាស៊ីនតោនទើបតែមានអាយុ ៨ ឆ្នាំដែលអាចជួយបង់លុយឲ្យមិត្តរួម​សាលា​ទាំងអស់បាន។គាត់មានបន្តោងសោរធ្វើដោយដៃដោយផ្ទាល់ដែលមានតម្លៃ ៥ ដុល្លារក្នុងបន្តោងនីមួយៗ Keoni បានរៃអង្គាសប្រាក់បាន ៤,០១៥ ដុល្លារដើម្បីសងបំណុលអាហារថ្ងៃត្រង់របស់មិត្តភក្ដិរួមសាលារបស់គាត់ និងសាលា៦ ផ្សេងទៀត។
Keoni បានរៃអង្គាសប្រាក់បានជាង ៤០០០ ដុល្លារដោយការលក់បន្តោងសោរធ្វើដោយដៃរបស់គាត់។
អ្វីៗទាំងអស់បានចាប់ផ្តើមឡើងដោយសារ Keoni ចង់ធ្វើអ្វីពិសេសសំរាប់“ សប្បុរសធម៌ប្រចាំសប្ដាហ៍” នៅសាលារបស់គាត់ឈ្មោះ Benjamin Franklin Elementary ។ មានម្តាយឈ្មោះមេសា និងឪពុកឈ្នោះប៊ែរី ហើយរួមទាំងគាត់ Keoni បានគិតអំពីគម្រោងដែលនឹងឆ្លុះបញ្ចាំងពីសេចក្តីសប្បុរស។Keoni ត្រូវបានបំផុសគំនិតដោយកីឡាករក្នុងក្រុម Saners 49ers មានឈ្មោះថា Richard Sherman ។ ដែលធ្លាប់លេងខ្សែការពារស្លាបឱ្យក្រុម Seattle Seahawks បានបរិច្ចាគប្រាក់ជាង ២៧.០០០ ដុល្លារដើម្បី​​សងបំណុលអាហារថ្ងៃត្រង់របស់សិស្សសាលា។ គាត់ធ្លាប់បានមើលការប្រកួតរបស់គេញឹកញាប់ ។
កីឡាករ​ Richard Sherman
Keoni បាននិយាយថាគាត់បានសំរេចចិត្តធ្វើបន្តោងសោរពីព្រោះ៖ "ខ្ញុំស្រលាញ់បន្តោងសោរ"។ វាមើលទៅសក្តិសមនឹងដាក់លើកាតាប" ។មួយពាក្យនៃបន្តោងសោររបស់ Keoni និងបុព្វហេតុដ៏កក់ក្តៅរបស់គាត់បានលេចចេញមក​។ ប្រជាជនជាច្រើន​នៅទូទាំង​ប្រទេសបានចាប់ផ្តើមយល់ស្របពីអ្វីដែលក្មេងនោះកំពុងធ្វើ និងផ្ញើលុយដើម្បីទិញបន្តោងសោរ​ផ្ទាល់ខ្លួន​ម្នាក់មួយ។លោកស្រី April Ching បានប្រាប់ទូរទស្សន៍ CNN ថា៖ “ យើងបានបញ្ជូនបន្តោងសោរទៅកាន់ Alaska, Rhode Island, Minnesota, Arizona,នៅទូទាំងប្រទេស។ "មានស្ត្រីម្នាក់ដែលនិយាយថានាងចង់បានបន្តោងតម្លៃ ១០០ ដុល្លារ(ចំនួន១០០បន្តោង)ដើម្បីឱ្យនាងជួយលក់បន្តទៅឱ្យមនុស្សដទៃទៀត។ មានមនុស្សជាច្រើនដែលបានទិញបន្តោងសោរតែមួយទេ តែឲ្យលុយKeoni ដល់ទៅចំនួន ១០០ ដុល្លារ វាពិតជាអស្ចារ្យមែនទែន។ តើសហគមន៍បានបង្ហាញការគាំទ្រចំនួនប៉ុន្មានសម្រាប់គម្រោងទាំងមូលរបស់គាត់?ដោយមានជំនួយពីឪពុកម្តាយរបស់គាត់​ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជីដូនជីតារបស់គាត់ផងដែរកុមារ Keoni បានផលិត និងលក់បន្តោងជាង ៣០០បន្តោងទៀត ។
បន្តោងសោររបស់ Keoni មានតម្លៃ ៥ ដុល្លារ។ គាត់បានលក់បន្តោងសោរជាង ៣០០បន្តោងទៀត ។
Keoni បានប្រគល់មូលប្បទានប័ត្រចំនួន ៤,​០១៥ ដុល្លារទៅ ឲ្យ Franklin Elementary កាលពីសប្តាហ៍មុន។ ក្នុងនោះចំនួនទឹកប្រាក់ចំនួន ១០០០ ដុល្លារសម្រាប់សងបំណុលផ្ដាច់ នឹងសងបំណុលអាហារថ្ងៃត្រង់ចំនួន ៥០០ ដុល្លារ និងសម្រាប់បំណុលណាមួយដែលនឹងកើតឡើងនាពេលអនាគត។ សាលារៀនក្បែរក្បែរចំនួន ៦ ផ្សេងទៀតនឹងទទួលបាន ៥០០ ដុល្លារក្នុងសាលានីមួយៗ ដើម្បីជំរះបំណុល​អាហារពេលថ្ងៃត្រង់របស់ពួកគេ។លោក Woody Howard ជានាយកសាលា Franklin Elementary បាននិយាយថា "អាហារថ្ងៃត្រង់នៅទីនេះ​មានតម្លៃប្រហែល ២ ដុល្លារ។ ប៉ុន្តែប្រសិនបើអ្នកមានកូន ២ ទៅ ៣ នាក់នឹងផ្ដល់ជូនឥតគិតថ្លៃថ្លៃ​សម្រាប់​អាហារថ្ងៃត្រង់ឬអាហារពេលព្រឹកមួយសប្តាហ៍ពេញ។
Keoni បានរៃអង្គាសប្រាក់បានជាង ៤០០០ ដុល្លារដើម្បីលុបបំបាត់បំណុលអាហារថ្ងៃត្រង់របស់សាលារបស់គាត់។
បំណុលអាហារថ្ងៃត្រង់នៅសាលាគឺជាបញ្ហាដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ៧៥% នៃមណ្ឌលសិក្សាដែលរាយការណ៍ទៅសមាគមអាហារូបត្ថម្ភ សាលាបានជំពាក់បំណុល​អាហារដែលសិស្សមិនបានបង់លុយ។ ​យោងតាម ​​SNA បានឱ្យដឹងថាចំនួនមធ្យមនៃបំណុលអាហារមិនបានបង់ក្នុងមួយស្រុកៗបានកើនឡើង ៧០% ចាប់តាំងពីឆ្នាំសិក្សា ២០១២-២០១៣ ។រឿងរ៉ាវរបស់ក្មេងៗទាក់ទិននឹងការខ្វះខាតលុយកាក់លើអាហារថ្ងៃត្រង់ ស្តាប់ទៅឪពុកម្តាយពិតជាគួរឲ្យ​អាម៉ាស់​ណាស់ តែវាបានបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនឲ្យយកចិត្តទុកដាក់កាលពីឆ្នាំមុន។ សាលារៀនមួយនៅកោះរ៉ូដបាននិយាយថា ខ្លួននឹងបម្រើតែប៊ឺរ និងនំសាំងវិច ឬចាហួយ​ដល់កុមារដែល​ជំពាក់បំណុលអាហារថ្ងៃត្រង់។រឿងរ៉ាវទាំងនេះបានជំរុញឱ្យរដ្ឋជាច្រើនអនុម័តច្បាប់ដែលហាមឃាត់សកម្មភាពបដិសេធអាហារ fast food(សាំងវិច, មី,...) ដល់សិស្សដែលមិនមានលទ្ធបង់លុយសម្រាប់អាហារថ្ងៃត្រង់។Keoni មិនបានដឹងច្រើនអំពីបញ្ហាជំពាក់បំណុលអាហារថ្ងៃត្រង់នៅអាមេរិកនោះទេ ប៉ុន្តែរឿងមួយ​ដែលគាត់ដឹង​គឺជារឿង​ទាំងនេះ៖ Keoni បាននិយាយថាការជួយអ្នកដទៃ​គឺមានសារៈ​សំខាន់ពីព្រោះវាធ្វើឱ្យពិភពលោកក្លាយ​ជាកន្លែងមួយល្អប្រសើរជាងមុន៕