គួរឲ្យស្រលាញ់ណាស់! ទារកទើបនឹងកើតសោះ គ្រាន់តែឮសំឡេងរបស់ប៉ាៗហៅភ្លាម ស្រាប់តែញញឹមដាក់តែម្ដង

  • អាទិត្យ ០៩ កុម្ភៈ, ២០២០ ១០:៥៥
ប្រេស៊ីល៖ ជាទូទៅ គ្រូពេទ្យតែងតែផ្ដាំផ្ញើទៅកាន់ស្ត្រីដែលមានផ្ទៃពោះ និងបុរសជាប្ដី គួរតែបង្កើតទំនាក់ទំនងជាមួយកូនក្នុងផ្ទៃ ដោយការនិយាយលេង ការស្ទាបពោះ ការម៉ាស្សាពោះ ឬការអានសៀវភៅឲ្យគេស្ដាប់ជាដើម។ បើយោងតាមការសិក្សាមួយបានបង្ហាញថា ទារកក្នុងផ្ទៃ អាចស្ដាប់ឮ និងចំណាំសំឡេងបានតាមរយៈ​ស្បូនរបស់ម្ដាយ។ ជាក់ស្ដែង ថ្មីៗនេះ ប្ដីប្រពន្ធជនជាតិប្រស៊ីលមួយគូ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីស្នាមញញឹមរបស់កូនស្រីទើបនឹងកើត។លោក Flavio Dantes បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមអុីនស្ដាក្រាមថា៖    គួរឲ្យដឹងដែរថា លោក Flavio Dantes គឺជាទាហានជើងទឹក ចំណែកឯប្រពន្ធរបស់គាត់វិញ ធ្លាប់ជាចុងភៅនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ហើយសព្វថ្ងៃនេះ កូនស្រីរបស់ពួកគេ ធំធាត់បានយ៉ាងល្អផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
ប្ដីប្រពន្ធជនជាតិប្រស៊ីល និងកូនស្រីទើបនឹងកើត
លោកFlavio Dantes និងកូនស្រី