ជិតដល់ថ្ងៃហើយ! ទិវានៃសេចក្ដីស្រលាញ់មកដល់ឆាប់ៗ បានត្រៀមកាដូអីសម្រាប់មនុស្សពិសេសនៅ?

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១០:០៩
រឿង​រ៉ាវ​របស់​យុវវ័យ​កើត​ឡើង​គជើង​លើ​គ្នា​ឲ្យ​តែ​ដល់​ថ្ងៃ​១៤​កុម្ភៈ ដែលជាថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ឬ​ដែល​យុវវ័យ​និយម​ហៅ​ថា ថ្ងៃ​បុណ្សសង្សារ។ នៅ​ថ្ងៃ​នោះ​អាច​មាន​តែ​ស្នាម​ញញឹម តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​ តើ​គេ​បន្សល់​ទុក​អ្វីខ្លះ? យ៉ាង​ណាសូម​កុំ​ឲ្យ​១៤​កុម្ភៈ​ក្លាយ​ជា​១​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ហើយ១ជីវិត​នៃ​ភាព​សោកស្តាយ​ឲ្យ​សោះ។ ដោយមូលហេតុនេះមានការបញ្ជាក់ឲ្យច្បាសថាវាមិនមែនជាបុណ្យសង្សារ ។ តោះចង់កាន់តែឲ្យជ្រាបច្បាស់ សូមអានបន្តនូវសេចក្ដីអធិប្បាយ និងប្រវត្តិនៃទិវានៃសេចក្ដីស្រលាញ់៖ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ត្រូវបានយល់ច្រឡំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។
ប្រវត្តិរឿងព្រេងនៅ ស.វ ទី៣ នៃ គ.ស Valentine ជាអាចារ្យម្នាក់នៃក្រុងទែរមី (ប្រទេសអ៉ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែកូនកំលោះជាទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ Valentine បានរៀបការដោយឲ្យផ្កាជាច្រើនគូនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ថៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។សហរដ្ឋអាមេរិក និងអឺរ៉ុបនៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង ឬរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេមានចំពោះគ្នា៕