វែងជាងកម្ពស់មនុស្សច្រើនដង! អ្នកមុជទឹក Scuba ម្នាក់នេះ បានជួប​នឹងពស់យក្ស​ដែលមាន​ប្រវែងយ៉ាងតិច៧ម៉ែត្រ

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១០:៤១
ប្រស៉ីល៖ ទោះបីជាសត្វពស់យក្សនេះវាមិនមានពិសក៏ដោយ វាអាចស្ថិតនៅក្រោមទឹក និងអាចហែលទឹកបាន ហើយរាងកាយរបស់វាមានពណ៌បៃតងខ្មៅ និងក្បាលនៅពីលើទឹកដែលរាងស្រពេចស្រពិល ដែលធ្វើឱ្យគាត់​មានការភ័យខ្លាចខ្លាំងបំផុត។ នៅពេលកំពុងច្រមុជទឹកនៅទន្លេឈ្មោះថា Formoso ក្នុងប្រទេសប្រេស៊ីល មានមនុស្សពីរនាក់បានប្រទះឃើញសត្វពស់យក្សទល់មុខនឹងពួកគេ។ ពេញមួយឆ្នាំសីតុណ្ហភាពទឹកទន្លេមានកម្រិត ២២-២៤ ដឺក្រេ ប៉ុន្តែក្នុងរដូវរងាឆ្លាក់ខ្យល់ជាទូទៅត្រជាក់ជាងទឹក​ដូច្នេះពស់យក្សមួយក្បាលនេះត្រូវចំណាយពេលច្រើនក្នុងទឹក។ Bartolomeo Bove និង Juca Ygarape បានឲ្យដឹងថា ពស់នេះមានឈ្មោះថា Anacondas វាមានប្រវែង ២៣ ហ្វីត និង មានទម្ងន់ប្រហែល ១៩៨ ផោន (៩០ គីឡូក្រាម)។
សត្វ​ Anacondas មានសម្បុរពណ៌បៃតង គឺជាប្រភេទសត្វពស់ធំជាងគេបំផុតនៅលើពិភពលោក ហើយអាចលូតលាស់បានដល់ទៅ ៣០ ហ្វីត (៩,១ ម៉ែត្រ) និង ទម្ងន់ ៥៥០ ផោន (២៥០ គីឡូក្រាម) ។ ពស់ទាំងនេះធ្វើចលនាយ៉ាងលឿន ហើយវាធ្វើការសម្លាប់សត្វដើម្បីជាចំណី ហើយវារឹតសត្វផ្សេងៗដោយ​មិនឲ្យដកដង្ហើមបានរហូតដល់ដាច់ខ្យល់។ សត្វពស់យក្សពណ៌បៃតងនេះមានទំហំធំណាស់ ហើយរបបអាហាររបស់វាគឺសត្វព្រៃនៅក្នុងតំបន់មានដូចជា: សត្វព្រាបបាហា ជ្រូកព្រៃ បក្សី អណ្តើក និង ជួនកាលចាហួយ៕