ខ្លាំងបាត់! គោ ៣ ក្បាលត្រូវចោរលួច ញាត់ចូលក្នុងរថយន្ដស៊េរីទំនើប តែសំណាងមិនល្អត្រូវបរាជ័យ

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១០:១៥
ម៉ាឡេស៊ី៖ រឿងភ្ញាក់ផ្អើលមួយកើតឡើងកាលពីព្រឹកម្សិលមិញនេះ ក្រោយគេប្រទះឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងទុកចោលកណ្ដាលផ្លូវ ដែលមានគោចំនួន ក្បាលជាប់នៅខាងក្នុង។សត្វគោ ក្បាលត្រូវបានគេប្រទះឃើញដេកក្នុងរថយន្ដមួយគ្រឿងម៉ាក Honda Odyssey ពណ៌ខ្មៅ (ពុំមានស្លាកលេខ) ស្ថិតក្នុងសភាពជាប់គាំងទៅមុខលែងរួចខណៈកង់ក្រោយផ្នែកខាងស្ដាំត្រូវបានបែក។
រថយន្ដដែលដឹកសត្វគោចំនួនបីក្បាល
យោងតាមស្នងការប្រចាំស្រុក Pekan ម្នាក់ លោក Mohd Razli Mohd Yusof បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែល ៧ និង ៣០ នាទីថ្ងៃទី ៩ ខែកុម្ភៈ មានអ្នកស្រុកបានរាយការណ៍ប្រាប់លោកពីករណីខាងលើ ហើយលោកក៏ចុះទៅដល់ទីតាំងកើតហេតុនោះហេតុភ្លាមៗ។ ក្រោយទៅដល់ ប៉ូលិសបានធ្វើការត្រួតពិនិត្យនឹងរកឃើញថារថយន្តសេរីទំនើបនេះពុំមានលេខចុះបញ្ជីត្រឹមត្រូវនោះទេ ហើយមូលហេតុដែលម្ចាស់ចតទុកចោល ព្រោះរថយន្ដបែកកង់ ដោយសារការផ្ទុកទម្ងន់លើស។ ទន្ទឹមនឹងនេះដែរ លោកស្នងការក៏បានរៀបរាប់លម្អិតថា៖គួរឲ្យដឹងដែរថា ករណីខាងលើអាចចាត់ទុកជាករណីកម្រមួយ ដែលចោរប្រើប្រាស់រថយន្ដស៊េរីទំនើបដើម្បីលួចគោ តែទោះជាយ៉ាងនេះក្ដី អំពើចោកម្មមួយនេះមិនបានសម្រេចឡើយ៕
សត្វគោបីក្បាលដែលជាប់ក្នុងរថយន្ដ
រថយន្ដបែកកង់