ភ្ញៀវខ្លះមកថតរូបបង្ហោះ​ រួចត្រលប់ទៅវិញ! តោះមកស្គាល់ហាង​កាហ្វេដែលស្អាតបំផុត នៅក្នុង​ប្រទេស​កូរ៉េ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ទីតាំងទី ៨០០ នៃហាងកាហ្វេ Starbucks Coffee នៅកូរ៉េខាងត្បូងបានបើក​នៅសង្កាត់ដែល​មានភាពសម្បូរបែបនៃទីក្រុងបាប៉ូដុង​ ក្រុងសេអ៊ូល ប្រទេសកូរ៉េកាលពីឆ្នាំ ២០១៤ ។ សាខាឈ្មោះ “ Famille Park R សាខា”​ នេះត្រូវបានរចនា​ និងសាងសង់ឡើង​ដើម្បីអបអរសាទរខួប ១៥ឆ្នាំ​របស់Starbucks ចាប់តាំងពីការចាប់ផ្តើមដំបូង​នៅប្រទេសកូរ៉េ។​ តាមពិត Vogue កូរ៉េបានណែនាំសាខាពិសេសនេះឱ្យក្លាយជាហាងកាហ្វេស្រស់ស្អាតបំផុតមួយនៅទូទាំងពិភពលោក។រូបរាងនៅលើកញ្ចក់ពិតជាបង្ហាញពីផ្នត់គំនិត“ ទម្រង់ខ្ពស់” ដែលទីតាំងដំបូងបង្ហាញទិដ្ឋភាពនៅពេលយប់កាន់ តែស្អាត!
ផ្នែកខាងក្នុងនៃសាខា Famille Park R សាខាហាងកាហ្វេ Starbucks ក៏និងធ្វើអោយអ្នក​ជាប់ចិត្តដកចិត្ត​មិនរួចផងដែរ។ រូបភាពខ្លះដែលព្យួរនឹងពិដានដែលមានរាងដូចពិតបេះបិទ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា​អ្នកស្ថិតនៅក្នុងទឹកដី​នៃរឿងនិទាន!ដោយសារទីតាំងភាគច្រើនរបស់Starbucks មានភាពរស់រវើក ​និងសោភណ្ឌភាពលម្អ​ដោយគ្រឿង​សង្ហារឹមឈើ​ និងភ្លើងពណ៌លឿងស្រទន់ មិនត្រឹមតែប្រជាជនក្នុងស្រុកប៉ុណ្ណោះទេដែលមក សូម្បី​ភ្ញៀវទេសចរអន្តរជាតិ​ក៏ចូលចិត្តមកសាខានេះដែរ ដើម្បីក្រេបរសជាតិកាហ្វេ និងរូបភាពខ្លះដែលសមនឹងបង្ហោះក្នុង Instagram៕
Starbucks Coffee
Starbucks Coffee at night
Inside Starbucks Coffee
Inside Starbucks Coffee
Inside Starbucks Coffee
Inside Starbucks Coffee
Inside Starbucks Coffee