អ្នក​ស្រាវជ្រាវ៖ រកឃើញផូស៊ីល​សត្វល្មូនដ៏ចម្លែកបំផុត ធ្លាប់មានវត្តមានលើផែនដីកាលពីជាង ២​០០លានឆ្នាំមុន

អាមេរិក៖ ផូស៊ីលរបស់សត្វល្មូនដ៏ចម្លែកបំផុត​​ ដែលធ្លាប់​បានរស់នៅលើផែនដីជាង ២០០លានឆ្នាំមុន ត្រូវបាន​ក្រុមអ្នកស្រាវជ្រាវអាច​កំណត់អត្តសញ្ញាណជាលើកដំបូងបានហើយ ​ក្រោយពីការរកឃើញ​កាលពីជាង១០ឆ្នាំមុន នៅតំបន់មួយក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក​​ ។
សត្វ Gunakadeit joseeae ជាប្រភេទសត្វល្មួនរស់នៅក្នុងសមុទ្រ
យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ​thalattosaurus ​គីជាប្រភេទសត្វល្មូន ដែលរស់នៅក្នុងសមុទ្រកាលពីសម័យបុរាណ វាមានមាត់វែង​ ហើយមានប្រវែងដល់ទៅ​ជាង ៤ ម៉ែត្រ។ ពួកវាធ្លាប់មានវត្តមាននៅលើភពផែនដី​ក្នុងសម័យកាល Triassic ហើយ​បានរស់នៅក្នុងសមុទ្រអស់រយៈពេលប្រហែលជា៤០លានឆ្នាំ មុនពេល​ពួកវាផុតពូជ។
ផូស៊ីលសត្វ Gunakadeit joseeae ដែលធ្លាប់រស់នៅលើផែនដី
​លោក Neil Kelley ដែលជាសាស្ត្រចារ្យដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖
ផូស៊ីលសត្វ Gunakadeit joseeaeត្រូវបានគេរកឃើញនៅរដ្ឋអាឡាស្កា​
គួររម្លឹកផងដែរថា ផូស៊ីលរបស់សត្វល្មូនមួយប្រភេទនេះ ត្រូវបានរកឃើញដំបូងកាលពីខែឧសភា ឆ្នាំ ២០១១ ដោយ លោក Jim Baichtal ដែលជាភូតព្ភវិទូ​​ទទួលបន្ទុកផ្នែកស្រាវជ្រាវនៅ​ក្នុងរដ្ឋអាឡាស្កា​៕
​សត្វ Gunakadeit joseeae ជាសត្វរស់នៅលើដី ហើយវិវត្តន៍ខ្លួនទៅរស់នៅក្នុងសមុទ្រ
សត្វ Gunakadeit joseeae ជាប្រភេទសត្វល្មួនរស់នៅក្នុងសមុទ្រ