រោគចិត្តម៉្លេះ! ស្ត្រីម្នាក់ដើរស្ដោះទឹកមាត់ដាក់ដៃទ្វារ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះ (មានវីដេអូ)

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១៥:៥៤
ចិន៖ បច្ចុប្បន្ននេះជំងឺរលាកសួតប្រភេទថ្មី (2019-nCoV) ហាក់មិនទាន់ចុះអន់ថយនៅឡើយទេ។ ទន្ទឹមគ្នានេះដែរ មនុស្សជាច្រើនជុំវិញពិភពលោកកំពុងព្យាយាមការពារនិងរក្សាអនាម័យផ្ទាល់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សអសីលធម៌ខ្លះបានធ្វើរឿងមិនគប្បី បណ្ដាលឲ្យគេគ្រប់គ្នាភិតភ័យដែរ។ជាក់ស្ដែងកាលពីថ្មីៗនេះស្ត្រីម្នាក់រស់នៅទីក្រុងវូហានជាតំបន់ដែលវីរុសឆ្លងកំពុងផ្ទុះខ្លាំង បានខាកស្ដោះដាក់ដៃទ្វារក្នុងអគារដែលនាងរស់នៅ។ សកម្មភាពថតដោយកាមេរ៉ាសុវត្ថិភាពបង្ហាញទង្វើស្ត្រីនេះកំពុងដើរអោនយឺតៗឆ្ពោះទៅកាន់មាត់ទ្វារ បន្ទាប់មកស្ដោះទឹកមាត់ដាក់ដៃទ្វាររួចដើរចេញទៅទាំងប្រុងប្រយ័ត្ន។ យោងតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងតំបន់ដែលស្ត្រីក្នុងវីដេអូកំពុងរស់នៅ ក៏មានអ្នកឆ្លងវីរុសកូរ៉ូណា ៣០ ករណី និង ៩០ ករណីផ្សេងទៀតកំពុងមានអាការគ្រុនក្តៅផងដែរ។ក្រោយមកអ្នករស់នៅក្នុងតំបន់បានដឹង ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយក៏មានប៉ូលិសចុះមកត្រួតពិនិត្យដោយពាក់ឯកសណ្ឋានការពារពីមេរោគ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចកំណត់ថាស្ត្រីនោះមានផ្ទុកវីរុសកូរ៉ូណា ឬអត់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕
ជនបង្ក
ជនបង្ក