អូស្ត្រាលីភ្លៀងធ្លាក់ជន់លិចខ្លាំងពេក រហូតដល់ត្រីឆ្លាមហែលមកក្បែរផ្ទះប្រជាជន (មានវីដេអូ)

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១៥:៥៨
អូស្ត្រាលី៖ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈម្សិលមិញនេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យត្រីឆ្លាមពណ៌សមួយក្បាល ហែលមកក្បែរផ្ទះប្រជាជន នៅតំបន់ឆ្នេរសមុទ្រ Narrabeen ភាគខាងជើងនៃទីក្រុងស៊ីដនី។ វីដេអូឃ្លីបខ្លីមួយ ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមអុីនស្ដាក្រាម បង្ហាញឲ្យឃើញពីត្រីឆ្លាមមួយក្បាលកំពុងតែហែលក្នុងទឹកជន់លិចលើផ្លូវ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់មហាជន។ ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនគិតថាមិនមែនជាត្រីឆ្លាមឡើយ អាចគ្រាន់តែជាសត្វអ្វីផ្សេងប៉ុណ្ណោះ។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីខាងអាជ្ញាធរក្នុងតំបន់ថាជាសត្វអ្វីឲ្យពិតប្រាកដឡើយ។គួររម្លឹកដែរថា កាលពីឆ្នាំ២០០៧កន្លងទៅនេះ នៅតំបន់ឆ្នេរសមុទ្រ Narrabeen ក៏ធ្លាប់មានគេប្រទះឃើញត្រីឆ្លាមម្ដងរួចមកហើយ។ ហើយកាលនោះ ក្រុមប្រឹក្សា Warringah បានព្រមានប្រជាជនទាំងអស់ ឲ្យនៅឆ្ងាយពីតំបន់សមុទ្រ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ត្រីឆ្លាមកំពុងហែលក្នុងទឹក
ត្រីឆ្លាមកំពុងហែលក្នុងទឹក
តំបន់ឆ្នេរសមុទ្រNarrabeen