បុរសអង់គ្លេសម្នាក់នេះ ចម្លង​កូរ៉ូណាវីរុស​​​តាំងពី​នៅអង់គ្លេស​ ដល់​សិង្ហបុរី​ ឆ្លងដល់​បារាំង​ ពេលត្រលប់​មកអង់គ្លេស​វិញទើបដឹងខ្លួន

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:៤០
ប៉ារីស៖ ដូចដែលអ្នកធ្លាប់បានដឹងហើយថាវីរុសកូរ៉ូណាកំពង់តែរាតត្បាតពេញប្រទេសចិន ហើយវាឆ្លងយ៉ាងសាហាវ បំផុត ដែលធ្វើអោយមានការបិទទ្វាចេញចូលក្នុងប្រទេសនេះផងដែរ។ វីរុសនេះកើតចេញពីទីក្រុងវូហាន ក្នុងប្រទេសចិន ហើយវាបានសម្លាប់ប្រជាជនចិនយ៉ាងច្រើន និងមានអ្នកឆ្លងរហូតទៅដល់រាប់ម៉ឺននាក់។​កាលពីថ្ងៃសុក្រ ទី ៨ ខែកុម្ភៈនេះ វាបានបំផ្លាញ និងធ្វើឲ្យមានការអន់ថយអាជីវកម្មជាច្រើនទៀតផងដែរ។ យ៉ាងណាមិញ បុរសជនជាតិអង់គ្លេសម្នាក់បានចម្លងវីរុសកូរ៉ូណាឆ្លងទៅកាន់មនុស្សយ៉ាងហោចណាស់  ១១ នាក់ ផ្សេងទៀត ទាំងដែលបុរសខាងលើមិនស្ថិតនៅចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេសចិន​ទាល់តែសោះ​។
ពលរដ្ឋអង់គ្លេសដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈ (ក្នុងន័យលាក់អត្តសញ្ញាណ) ​បានចូលរួមសន្និសីទ​មួយ​​នៅ​ប្រទេសសិង្ហបូរី ហើយបន្ទាប់មកបានដើរកំសាន្តនៅតំបន់ភ្នំអាល់ ក្នុង​ប្រទេស​​​បារាំងពេល ចុងក្រោយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូរ៉ូណាវីរុសជាប់ខ្លួននៅឯចក្រភពអង់គ្លេស។ក្នុងចំណោមអ្នកដែលឆ្លងជំងឺពីបុរសនោះមាន ៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេស​បារាំង ៥ នាក់​​នៅអង់គ្លេស ​និងបុរសម្នាក់ទៀតនៅលើកោះ Mallorca របស់អេស្ប៉ាញ៕
storymap.arcgis.com
news.sky.com