កម្រឃើញណាស់! កូនត្រីបាឡែនដ៏ធំ លោតចេញពីទឹក ធ្វើឲ្យភ្ញៀវទេសចរស្រែកហ៊ោលាន់ (មានវីដេអូ)

  • អង្គារ ១១ កុម្ភៈ, ២០២០ ០៩:៣៩
តុងកា៖ ទិដ្ឋភាពកម្រមួយ ពេលដែលកូនត្រីបាឡែនពូជ Humpback មួយក្បាលប្រវែងប្រមាណ៥ម៉ែត្រ និងទម្ងន់ប្រមាណ៤តោន លោតចេញពីទឹក ត្រូវបានថតជាប់ដោយលោក Erez Beatus វ័យ៤៥ឆ្នាំ ជាអ្នកជ្រមុជទឹកនៅកោះ Ha’apai ក្នុងរាជាណាចក្រតុងកា។យោងតាមសម្ដីរបស់លោក Erez Beatus បានឲ្យដឹងថា នៅថ្ងៃនោះ កូនត្រីបាឡែនបានហែលពីក្រោយមេរបស់វា ហើយមួយសន្ទុះក្រោយមក វាក៏លោតផ្ងារខ្លួនទៅលើផ្ទៃទឹក ដើម្បីដកដង្ហើម។ ក្រុមភ្ញៀវទេសចរមានអារម្មណ៍ភ័យញ័រតិចតួច និងភ្ញាក់ផ្អើលក្នុងពេលតែមួយ ព្រោះពួកគេមិនរំពឹងនឹងបានឃើញទិដ្ឋភាពនេះឡើយ។ យ៉ាងណាមិញ មិនយូរប៉ុន្មានផង កូនត្រីបាឡែនក៏បានហែលចេញឆ្ងាយបាត់ទៅ។គួរឲ្យដឹងដែរថា ត្រីបាឡែនពូជ Humpback ធ្លាប់បានចុះក្នុងបញ្ចីក្រហមជាសត្វងាយនឹងទទួលរងគ្រោះ តែបច្ចុប្បន្ននេះលែងជាការបារម្ភទៀតហើយ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក
ទិដ្ឋភាពកូនត្រីបាឡែនលោតចេញពីទឹក