Orsolini មានតម្លៃខ្លួនយ៉ាងតិច ៧០លានផោន ចំពេលក្លិបយក្សមួយ​បង្ហាញ​ចំណាប់អារម្មណ៍

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៣:០៥
អ៉ីតាលី៖ លោក Walter Sabatini នាយកផ្នែកកីឡារបស់ក្លិប Bologna បានបង្ហើបពីតម្លៃខ្លួនខ្សែបម្រើស្លាបស្តាំរបស់ខ្លួន និងការចាប់អារម្មណ៍ពីអតីតក្លិបរបស់គេ គឺក្លិប Juventus ខណៈដែល Bologna បានកំណត់តម្លៃខ្លួនកីឡាករវ័យ ២៣ឆ្នាំ Riccardo Orsolini យ៉ាងតិច ៧០លានផោន (ប្រមាណ ៧៦លានដុល្លារ)។
លោក Walter Sabatini នាយកផ្នែកកីឡារបស់ក្លឹប Bologna
Orsolini បានចូលរួមជាមួយ Bologna ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus កាលពីរដូវកាល ២០១៨-២០១៩ និងបានទិញយកក្រោយបញ្ចប់រដូវកាល ២០១៩ ក្នុងតម្លៃត្រឹមតែ ១៥លានផោនប៉ុណ្ណោះ។
កីឡាករ Riccardo Orsolini
កីឡាករអន្តរជាតិអ៉ីតាលី ដែលអាចលេងបានទាំងបម្រើស្លាបស្តាំ និងប្រយុទ្ធរូបនេះ បានបង្ហាញខ្លួនឱ្យ Bologna ចំនួន ២៥ប្រកួត រកបានចំនួន ៨គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូបញ្ចប់ទីបានចំនួន ៥គ្រាប់ ក្នុងរដូវកាល ២០១៩-២០២០ នេះ និងបានបង្ហាញខ្លួនចំនួន ១ប្រកួត រកបាន ១គ្រាប់ ឱ្យក្រុមជម្រើសជាតិអ៉ីតាលី ក្នុងប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប Group G កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានយកឈ្នះក្រុមជម្រើសជាតិអាមេនី ក្នុងលទ្ធផល ៩ ទល់នឹង ១៕