មណ្ឌលកំពង់ចាម Tiger Street Football 2020 ក្រុមកំពង់ចាម FC គ្រងជើងឯក!

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៣:៣៩
កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ ដែលជាលទ្ធផលតានតឹងបំផុត។
ក្រុមបាល់ទាត់កំពង់ចាមFC
លោក តូ វណ្ណ ថាន់ អនុប្រធាន ក្រុមបាល់ទាត់កំពង់ចាម FC បានលើកឡើងថា ទម្រាំក្រុមរបស់ខ្លួនបានក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលកំពង់ចាមនេះបាន ត្រូវឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗជាច្រើន ហើយកត្តាដែលជម្រុញឲ្យក្រុមជោគជ័យ គឺកើតឡើងពីការរួបរួមសាមគ្គីគ្នាលេងក្នុងទម្រង់យល់ចិត្តគ្នា។ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានប្តេជ្ញាចិត្តថា និងបន្តខិតខំប្រឹងបង្កើនការហ្វឹកហាត់ទ្វេដងបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ គឺប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្ត ដែលសុទ្ធសឹងជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ។ក្រុមបាល់ទាត់កំពង់ចាម FC ដែលជាជើងឯកប្រចាំមណ្ឌល ខេត្តកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្ត១,៥០០ដុល្លារ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជើងឯករងទទួលបានរង្វាន់១,០០០ដុល្លារ ក្រុមបាល់ទាត់ កុកស ចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមបាល់ទាត់ MEMBER FOX A ជាប់ចំណាត់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង៣ក្រុមទៀត មានក្រុមបាល់ទាត់ KING LION, JUSTICE FT និងក្រុមបាល់ទាត់អ្នកប្រម៉ាញ់ទីក្រុង ឈ្នះកៅអីឡើងទៅប្រជែងវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។
ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី
សូមជម្រាបថា Tiger Street Football 2020 ម​ណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ មានខេត្តចូលរួមចំនួន៦មានស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាមម្ចាស់ផ្ទះសរុប៧៧ក្រុម  ហើយសម្រាប់មណ្ឌលកំពង់ចាមនេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសប្រគួតផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។
ក្រុមបាល់ទាត់ កុកស
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ៕ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាដោយការទទួលខុសត្រូវ! 
ក្រុមបាល់ទាត់ MEMBER FOX A
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020
ព្រឹត្តិការណ៍បាល់ទាត់Tiger Street Football 2020