ក្រសួងអប់រំ៖ សិស្សមួយចំនួនតូច នៅតែ​យល់​ច្រលំ​ថា​ថ្ងៃ១៤​កុម្ភៈ​ ជាថ្ងៃណាត់​គូស្នេហ៍

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៣:៥០
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃ១១កុម្ភៈបានចេញសេចក្តីណែនាំមួយស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ទាំងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ក្នុងលិខិតដដែលបន្ថែមថា សិស្សមួយចំនួនតូចយល់ច្រលំថាថ្ងៃទី១៤កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ដូច្នឹងហើយ​នាថ្ងៃទី១១កុម្ភៈនេះ ក្រសួងបានលើកឡើងថាទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរឡើយ។ក្រសួងបន្តថា ក្នុងនោះយុវជនមួយចំនួនតូចហាក់ភ្លើតភ្លើន ភ្លេចការសិក្សា ​បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ​ដែលប្រាសចាកវប្បធម៌ ​និងប្រពៃណីរបស់ខ្មែរ។នេះជាការណែនាំខ្លះៗរបស់ក្រសួង សម្រាប់ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ១៤កុម្ភៈ នៅតាមសាលារៀន៖១. ផ្សព្វផ្សាយដល់សិស្សតាមគ្រប់មធ្យោបាយកុំឲ្យយល់ខុសពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈ។២. ពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ជាពិសេសការគ្រប់គ្រងក្រមសីលធម៌​ និងតាមដានវត្តមានសិស្សជាប្រចាំ។៣. ត្រូវជំរុញដំណើរការ ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។៤. ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយសិស្ស និងសហគមន៍ពាក់ព័ន្ធសកម្មភាពមិនប្រក្រតី ក៏ដូចជាពង្រឹងបទបញ្ជាផ្ទៃក្នុងនានា។ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ក្រសួងអប់រំ៖