ក្រុមហ៊ុន Theara Leang Co.,LTD បង្កើតកម្មវិធី ជម្រុញនិងលើកកម្ពស់ស្រ្តី ក្រោមប្រធានបទ “ស្ត្រីវិលចង្រ្កានមិនជុំ”

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៣:៥៤
ភ្នំពេញ៖ ក្រុមហ៊ុន Theara Leang Co.,LTD កាលពីពេលថ្មីៗនេះ បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ជួបជុំសមាជិកក្រុមហ៊ុនប្រមាណជាង១៥០០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញដល់ស្ត្រី ចូលរួមអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រ ក្រោមប្រធានបទ “ស្ត្រីវិលចង្ក្រានមិនជុំ” ដោយលើកយកគន្លឹះសំខាន់ៗផ្តល់ដល់ស្ត្រី និងលើកទឹកស្ត្រី ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ មហាព្រឹត្តិការណ៍ដ៏ធំនេះបានរៀបចំឡើង ដោយក្រុមហ៊ុន Theara Leang Co.,LTD ដែលរៀបចំកម្មវិធីឡើង  ក្រោមប្រធានបទ "ស្ត្រីវិលចង្ក្រានមិនជុំ" កាលពីថ្ងៃទី៩  ខែកុម្ភៈ ឆ្នាំ២០២០ នៅកោះពេជ្រ មានការ ចូលរួមក្រោមអធិបតីភាព  លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,លោកស្រីអគ្គនាយិកា លាង ធារ៉ា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
មហាព្រឹត្តិការណ៍ដ៏ធំមួយ ជួបជុំសមាជិកក្រុមហ៊ុនប្រមាណជាង១៥០០នាក់
ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថាទស្សនៈដែលបានលើកឡើងថា៖ លោកស្រីបន្តថា៖ 
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
ដោយឡែកលោកស្រី  លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD បានប្រាប់ទៀតថា៖  
លោកស្រី លាង ធារ៉ា អគ្គនាយិកា
សូមជម្រាបផងដែរថា មហាព្រឹត្តិការណ៍ ដ៏ធំ  ផ្សព្វផ្សាយប្រធានបទ "ស្ដ្រីបង្វិលចង្ក្រានមិនជុំ" រៀបចំឧបត្ថម្ភដោយ ក្រុមហ៊ុន Theara Leang Co.,LTD ក្នុងគោលបំណង ដើម្បីលើកកម្ពស់ស្ដ្រីចូលរួមអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រ ដែលមានស្ដ្រីមកគ្រប់ស្ថាប័នចំនួន១៥០០នាក់ ស្របតាមគោលនយោបាយ  របស់រាជរដ្ឋាភិបាលកម្ពុជា៕