អាយុទើបតែ៩ឆ្នាំសោះ ក្លាយជាអ្នកចាក់សាក់យ៉ាងជំនាញ (មានវីដេអូ)

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៤:០៣
អាល្លឺម៉ង់៖ ក្មេងស្រីឈ្មោះ Maya Lu វ័យ៩ឆ្នាំ រស់នៅក្នុងទីប្រជុំជន Tengan ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ បានក្លាយជាអ្នកអាជីពចាក់សាក់វ័យក្មេងជាងគេលើពិភពលោក។បើយោងតាមសម្ដីរបស់ស្ត្រីជាម្ដាយបានឲ្យដឹងថា ដោយសារតែក្មេងស្រី Maya កើតមកក្នុងគ្រួសារអ្នកអាជីពចាក់សាក់ នាងតូចក៏ចាប់ផ្ដើមមានចិត្តស្រលាញ់ទៅលើការចាក់សាក់តាំងពីអាយុ២ឆ្នាំមកម៉្លេះ។ ដំបូងឡើយ នាងតូចទទួលបានការបង្ហាត់បង្រៀនបន្ដិចបន្ដួចពីឪពុកម្ដាយ តែបច្ចុប្បន្ននេះ គេអាចកាន់ម្ចុលចាក់សាក់ និងរចនាម៉ូតសាក់បានដោយខ្លួនឯង។ មានអតិថិជនជាច្រើន បានចាប់អារម្មណ៍ទៅលើម៉ូតសាក់ដែលនាងតូចបានគូរនៅលើក្រដាស ហើយស្នើឲ្យនាងតូច ចាក់សាក់ឲ្យពួកគេដោយផ្ទាល់ដៃទៀតផង។យ៉ាងណាមិញ ឪពុកម្ដាយរបស់ក្មេងស្រី Maya នឹងមិនជំទាស់ឡើយ ប្រសិនបើនាងតូចធំឡើងចង់ក្លាយជាអ្នកអាជីពចាក់សាក់ ហើយពួកគេនឹងជួយជំរុញបន្ថែមផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ក្មេងស្រី Maya
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya និងអតិថិជន
រូបសាក់ដោយក្មេងស្រី Maya
រូបសាក់ដោយក្មេងស្រី Maya
រូបសាក់ដោយក្មេងស្រី Maya