មេធំ Juventus ចង់បានគ្រូបង្វឹកឆ្នើមនៅ PL ម្នាក់មកជំនួសតា Sarri

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៤:៤២
អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថានឹងព្យាយាមគ្រប់យ៉ាងដើម្បីនាំយកអ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក  Pep Guardiola មកជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Maurizio Sarri នៅរដូវកាលក្រោយ។លោក Sarri បច្ចុប្បន្នដឹកនាំក្រុម Juventus មិនសូវជាកាក់កបប៉ុន្មាននោះទេ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមរបស់លោកទើបភ្លាត់ចាញ់ក្រុម Verona ២-១ ក្រៅដី។ ជាលទ្ធផល ក្រុមសេះបង្កង់បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ ហុចឱកាសឲ្យក្រុម Inter Milan វ៉ាទៅឈរកំពូលតារាង។
លោកMaurizio Sarri
យោងតាមការចុះផ្សាយរបស់កាសែត The Sun បានឲ្យដឹងថា ប្រធានក្លិប Juventus លោក Andrea Agnelli ជឿជាក់ថាលោក Pep ជាគ្រូបង្វឹកដ៏ឆ្នើមមួយរូបដែលមានសម្ថភាពអាចដឹកនាំក្លិបរបស់លោកឈ្នះពានរង្វាន់ Champions League បានបន្ទាប់ពីខកខានលើកពានរង្វាន់ទ្វីបអឺរ៉ុបនេះតាំងពីឆ្នាំ១៩៩៦មក។ជាការពិត លោក Pep ធ្លាប់ដឹកនាំក្រុម Barcelona ឈ្នះពាន Champions League ចំនួន២លើក ពោលក្នុងឆ្នាំឆ្នាំ២០០៩ និង២០១១។
លោក Pepឈ្នះពាន Champions League
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នទទួលបានប្រាក់ពលកម្ម ១៥លានផោន (ឬប្រមាណ២០លានដុល្លារ) ក្នុង១ឆ្នាំនៅ​ Man City ហើយលោកក៏ធ្លាប់បង្ហើបប្រាប់ពីគម្រោងដែលនឹងបន្តកុងត្រាថ្មីនៅទឹកដី Etihad ផងដែរ។ប៉ុន្តែទោះជាយ៉ាងណា Juventus នៅតែសង្ឃឹមថា ពួកគេនឹងអាចយកអតីតគ្រូបង្វឹកក្រុម Barcelona មកកាន់ទឹកដីអ៊ីតាលីបាន ដរាបណាលោកមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ ប្រភពពីក្លិប Juventus បាននិយាយជុំវិញរឿងនេះ យ៉ាងដូច្នេះថា៖
លោក Pep Guardiola
គួររម្លឹកផងដែរថា លោក Pep បានចាកចេញពីក្លិបយក្សអាល្លឺម៉់ង់ Bayern Munich ទៅដឹកនាំក្រុម Man City កាលពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះលោកជួយក្លិបលើកពាន Premier League បាន២ដង ខណៈពានរង្វាន់ទ្វីអឺរ៉ុបធំៗ លោកមិនទាន់យកបាននៅឡើយទេ៕