ត្រីឆ្លាមយក្សមួយក្បាល ជាប់ខ្សែពួរក្នុងដែនសមុទ្រ ត្រូវក្រុមមុជទឹកជួយសង្គ្រោះ...(មានវីដេអូ)

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៤:៣៦
ម៉ាល់ឌីវ៖ ក្រុមអ្នកមុជទឹក scuba មួយក្រុមបានជួយសង្គ្រោះត្រីឆ្លាមដ៏ធំមួយក្បាល ដែលរំុជាប់ខ្សែពួរយ៉ាងក្រាស់ក្នុងដែនទឹក Fuvahmulah នៃកោះ ម៉ាល់ឌីវ។លោក Simone Musumeci និងលោក Antonio Di Franca គឺជាអ្នកគ្រប់គ្រងភ្នាក់ងារទេសចរណ៍មុជទឹក បាននាំក្រុមមុជទឹកមួយក្រុមចុះទៅដែនទឹកខាងលើ ហើយបានប្រទះឃើញត្រីឆ្លាមដ៏ធំមួយក្បាល មានប្រវែងជិត ៤ ម៉ែត្រ ដែលមានខ្សែពួរក្រាស់ពណ៌ស្លែ កំពុងរុំជាប់ក្បាលជាមួយនឹងព្រុយ។ភ្លាមៗនោះ ក្រុមសង្គ្រោះខាងលើ បានចុះចូលទៅកាត់ខ្សែនោះចេញ ដោយប្រើកូនកាំបិត។ ទោះជាយ៉ាងណាក៏ដោយ ការសង្គ្រោះមួយនេះ មិនងាយស្រួលនោះទេ ដែលខណៈពេលពួកគេកំពុងព្យាយាមកាត់ខ្សែ ត្រីឆ្លាមព្យាយាមហែលទៅមុខរហូតដល់ជម្រៅជាង ១៤ ម៉ែត្រឯណោះ។ទីបំផុត ក្រោយចំណាយពេលជាង ១០ នាទីដើម្បីកាត់ខ្សែចេញដោយជោគជ័យ ភ្លាមៗនោះដែរ ត្រីឆ្លាមហាក់នៅសំងំមួយសន្ទុះដោយពុំធ្វើចលនា តែក្រោយមកវាបានហែលចូលជ្រៅទៅក្នុងសមុទ្របន្តិចម្ដងៗ។ តែរឿងនឹកស្មានមិនដល់ ត្រីឆ្លាមក៏បានបង្ហាញខ្លួនជាថ្មីម្ដងទៀតក្បែរពួកគេ ហាក់ដូចជាចង់អរគុណអីចឹង៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ