អ្នកវិទ្យាសាស្ត្រ៖ ​មនុស្សប្រមាណ​៥០ម៉ឺននាក់ អាចនឹងឆ្លងវីរុស​កូរ៉ូណានៅទីក្រុងវូហាន​​ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍ខាងមុខ

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:១០
ចិន៖ យោងតាមរបាយការណ៍មួយបានបង្ហាញ​ថា យ៉ាងហោចណាស់មានមនុស្សប្រមាណ​ ៥០ម៉ឺននាក់ អាចនឹងឆ្លងវីរុស​កូរ៉ូណានៅទីក្រុងវូហានប្រទេសចិន​​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ​ ដែល​វាជាទីតាំង​​​កំពុងផ្ទុះឡើងខ្លាំង។
អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
វីរុសដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់​ ១០១៨នាក់ ​និងឆ្លងដល់មនុស្សប្រមាណ ៤៣១០២នាក់ផ្សេងទៀត ​ហើយវាបន្តរីករាលដាលដល់ប្រទេស២៥ផ្សេងទៀតនៅលើពិភពលោក។ ​ក្នុងនោះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាភាគច្រើនគឺស្ថិតនៅ​ទីក្រុងវូហានខេត្តហ៊ូប៉ី។
អ្នកដើរ​ឥវ៉ាន់ក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
ក្រុមអ្នកស្រាវជ្រាវ​មកពីសកលវិទ្យាល័យក្នុងទីក្រុងឡុងដ៍ បាន​ធ្វើការវិភាគពីការរីករាលដាល​នៃវីរុសកូរ៉ូណានៅក្នុងទីក្រុងវូហាន ហើយក្នុងនោះដែរ ក្រុមអ្នកស្រាវជ្រាវ​ទាំងនោះបានរកឃើញថា វីរុសកូរ៉ូណាទំនងជា​​ផ្ទុះឡើងខ្លាំងនៅពាក់កណ្តាល​​ខែកុម្ភៈ ហើយចំនួនប្រជាជននៅវូហានប្រហែល ១០ លាននាក់គឺនឹងស្ថិតនៅក្នុង​ហានិភ័យ​។
​បុគ្គលិកក្នុងផ្សារទំនើបពាក់ម៉ាសការពារវីរុសកូរ៉ូណា
លោក Adam Kucharski សាស្រ្តាចារ្យរងផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលស្រាវជ្រាវបាន​និយាយថា៖​
អ្នក​ដំណើរពាក់ម៉ាស់​ដើរនៅខាងក្រៅស្ថានីយ៍រថភ្លើងមួយ​ក្នុងខេត្ត​ហ៊ូប៉ី ភាគខាងត្បូងប្រទេសចិន
គិតត្រឹមយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលប្រចាំខេត្តហ៊ូប៉ី​បានធ្វើការវាយតម្លៃថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងខេត្តបានកើនឡើងដល់ ២៩,៦៣១នាក់​ ដោយក្នុងនោះដែរមាន ១៦,៩០២នាក់នៅទីក្រុងវ៉ូហាន។​ ហើយបើយោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលចិនបានឱ្យដឹងទៀតថា ​អត្រាអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា​មានប្រហែល ៤%​៕
អ្នក​ដំណើរពាក់ម៉ាស់​​ការពារវីរុសកូរ៉ូណា
ប្រជាជនពាក់ម៉ាសបិទ ដើរនៅផ្សារទំនើបមួយកន្លែងនៅទិក្រុងតៃប៉ិ កោះតៃវ៉ាន់