មាន Kroos និង Casimiro មិនគ្រប់គ្រាន់ Zidane ឆ្លៀតចាប់ចិត្តទៅលើខ្សែបម្រើកណ្ដាលរបស់ Inter រូបនេះទៀត

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:៤៤
អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី La Repubblica បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid បានចាប់អារម្មណ៍ទៅលើខ្សែបម្រើកាពាររបស់ក្លិប Inter Milan កីឡាករ Marcelo Brozovic ។អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ជាអ្នកគាំទ្រដ៏ធំមួយរូបរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ដោយលោកទំនងចង់បានរូបគេមកចាប់ដៃគូ ឬទុកគ្រាន់ផ្លាស់ប្ដូរគ្នាជាមួយកីឡាករ Casemiro ។​
កីឡាករMarcelo Brozovic
ខ្សែបម្រើវ័យ២៧ឆ្នាំ បានរួមរស់ជាមួយ Inter តាំងពីឆ្នាំ២០១៥ ហើយកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបយក្សអ៊ីតាលីនៅសល់ត្រឹម១៨ខែទៀតប៉ុណ្ណោះ។ យ៉ាងណាមិញ យោងតាមរបាយការណ៍បានឲ្យដឹងថា Inter ក៏មានគម្រោងចង់បន្តកុងត្រាថ្មីឲ្យគាត់ផងដែរ។Brozovic អាចចាត់ទុកបានថាជាកីឡាករសំខាន់មួយរូបក្នុងក្រុមលោក Conte នាពេលបច្ចុប្បន្ន។ ជារឿយៗគេតែងត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ជ្រើសរើសឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង។
កីឡាករ Marcelo Brozovic
ជាក់ស្ដែងក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យ Inter បាន២៨ប្រកួត គិតរាល់កម្មវិធីទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥ដង៕