សាហាវណាស់លោកព្រះ! មួយដៃកណ្ដាលមុខ ម្ចាស់ផ្ទះថៃសន្លប់ត្រឹមទឹកទី១ កក្រើកសង្វៀន MAX (មានវីដេអូ)

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:៤៦
ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Max Muay Thai នៅប្រទេសថៃកាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា ម៉ន ភារម្យ (រស់ វីរៈ) បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ Oledong Jitmuengnon ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី១។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
កីឡាករកម្ពុជា ម៉ន ភារម្យ (ខៀវ) និងកីឡាករថៃ Oledong (ក្រហម)
ការប្រកួតធ្វើឡើងនៅក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាមកីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាយកខ្លាំងតែម្ដង ដោយការម៉ាត់ កែង និងទាត់។ នៅពាក់កណ្ដាលទឹក ម៉ន ភារម្យ បានវាយមួយជង្គង់ចូលកណ្ដាលមុខឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករម្ចាស់ផ្ទះម្ដង មុននឹងបន្តម៉ាត់មួយដៃចូលកណ្ដាលមុខទៀត ធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១នោះតែម្ដង។ គួរឲ្យដឹងផងដែរថា នេះគឺជាការបង្ហាញខ្លួនជាលើកទី១ហើយរបស់សិស្សប្អូន ម៉ន សាម៉េត នៅសង្វៀន Max Muay Thai៕
កីឡាករកម្ពុជា ម៉ន ភារម្យ ឈ្នះការប្រកួត
ចង់ឃើញថា ម៉ន ភារម្យ ផ្ដួលកីឡាករម្ចាស់ផ្ទះលឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖