ព្រូដិនសល និងអេស៊ីលីដា ប្រារព្ធខួប ៧ ឆ្នាំនៃភាពជាដៃគូ និងការរីកចម្រើនរួមគ្នា!

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:៥៨
ភ្នំពេញ៖ បុគ្គលិកថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា និងបុគ្គលិកថ្នាក់ដឹកនាំរបស់ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មធំជាងគេនៅក្នុងប្រទេស បានជួបជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួប ៧ ឆ្នាំ នៃភាពជាដៃគូរដ៏អស្ចារ្យយុទ្ធសាស្ត្រ ដែលតាមរយៈភាពជាដៃគូរនេះ ប្រជាពលរដ្ឋខ្មែរយើងអាចទទួលបានការការពារ ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសល នៅគ្រប់សាខាធនាគារអេស៊ីលីដា ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាងព្រូដិនសល និងអេស៊ីលីដា
ពិធីជួបជុំពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ៧ ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ធនាគាអេស៊ីលីដា និង ក្រុមហ៊ុនព្រូដិនសល  ព្រមទាំងមន្ត្រីតំណាងមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសល បានបើកផ្ដើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ភាពជាដៃគូជាមួយ  ធនាគាអេស៊ីលីដា មានសារៈសំខាន់បំផុត ហើយបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន  ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងបានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ក្រុមអ្នកផ្ដល់ទីប្រឹក្សាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនព្រូដិនសល នៅតាមសាខាធនាគាអេស៊ីលីដា គឺជាបណ្តាញចែកចាយដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនព្រូដិនសល ហើយផលិតផលធានារ៉ាប់រងដូចគ្នានេះ ក៏ត្រូវបានដាក់លក់ឲ្យចែកចាយដោយអ្នកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឯករាជ្យ នៅតាមពីការិយាល័យ និងសាខាក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់នៅរាជធានីភ្នំពេញ  បាត់ដំបង  សៀមរាប  បាត់ដំបង និងក្រចេះ ផងដែរ។ចាប់តាំងពីចាប់ពីឆ្នាំ ២០១៣ មក ព្រូដិនសល មានទីប្រឹក្សាហរិញ្ញវត្ថុរបស់ក្រុមហ៊ុនព្រូដិនសល  មានវត្តមានក្នុងប្រចាំការតាមសាខាធនាគារអេស៊ីលីដាតែ ៣៥​ សាខាប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ព្រូដិនសលមានទីប្រឹក្សាហិរញ្ញវត្ថុប្រចាំការដល់ទៅ ១៥១ សាខា របស់ធនាគារអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា។
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ភាពជាដៃគូរដ៏រឹងមាំមួយនេះ បានបង្កើនការលក់ចែកចាយផលិតផលធានារ៉ាប់រងដល់ទៅ ១៨ ដង គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បើធៀបនឹងឆ្នាំ ២០១៣។  នេះជាសញ្ញាណដ៏ប្រពៃមួយ ដែលបង្ហាញពីភាពជាដៃគូដ៏កាន់តែរឹងមាំរវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសល  ក៏ដូចជាការកើនឡើងនៃតម្រូវការសេវាធានារ៉ាប់រងអាយុជីវិត ក្នុងទីផ្សារកម្ពុជាដែលកំពុងរីកលូតលាស់ខ្លាំង។លោក David  Nutman  អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖​ លោក Nutman បានបន្ថែមទៀតថា៖
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
លោក ហេង បូមករា អគ្គនាយករង ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ថ្លែងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនព្រូដិនសល និងកោតសសើរពីវិជ្ជាជីវៈ និងចំណេះដឹងរបស់ពួកគេ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង ដែលមានការការពារ និងសន្សំ ហើយជាផលិតផលថ្មីថ្មោងសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយនោះ។លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា
ខួប ៧ ឆ្នាំនៃភាពជាដៃគូរវាង ព្រូដិនសល និងអេស៊ីលីដា